បុរសម្ចាស់ក្រពើម្នាក់ដើរហាត់ប្រាណរអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើខាំស្លាប់

0

សៀមរាប:  បុរសវ័យម្នាក់ត្រូវបានក្រពើខាំស្លាប់ភ្លាមៗខណ:ដែលកំពុងដើរហាត់ប្រាណជំវិញអាងចឹញ្ចឹមក្រពើរបស់ខ្លួនឯងហើយរអិលជើងធ្លាក់ចូលក្នុងអាងចឹញ្ចឹមក្រពើខ្លួនឯង។
ប្រភពបានឲ្យដឹង ជនរងគ្រោះរូបនោះ មានឈ្មោះ លួន ណាំ អាយុ ៧២ឆ្នាំ មានទីលំនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ជាគណ:កម្មាការវត្តពោធិ៍បន្ទាយជ័យ បានស្លាប់បាត់បង់ជីវិត នៅម៉ោង៥និង៤០នាទីព្រឹកក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ពេលជនរងគ្រោះ បានដើរហាត់ប្រាណហើយរអិលជើងធ្លាក់ចូលអាងក្រពើ បណ្ដាលឱ្យក្រពើខំាស្លាប់យ៉ាងអណោចអធមនៅកន្លែងកើតហេតុ។
ប្រភពពីភរិយាជនរងគ្រោះបាឱ្យដឹងថា ជនរងគ្រោះជាអ្នកចិញ្ចឹមក្រពើ ហើយតែហាត់ប្រាណរាល់ថ្ងៃ ប៉ុន្ដែមិនដឹងហេតុអ្វីស្រាប់តែ រូបគាត់បានក្រោកដើរចេញទៅកន្លែងអាងចិញ្ចឹមក្រពើ ក៏ប្រទះឃើញប្តីរបស់គាត់បានស្លាប់នៅក្នុងអាងចិញ្ចឹមក្រពើតែម្ដង។បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី គេសង្គេតឃើញមួយរយ:ចុងក្រោយនេះមានអ្នកចិញ្ចឹមក្រពើនៅខត្ដសៀមរាបចំនួន៣នាក់បាត់បង់ជីវិតដោសារសត្វក្រពើខាំ ៕