ភ្ញាក់ផ្អើលទាំងព្រឹកដោយសារភ្លើងឆាបឆេះអគារកាស៊ីណូខ្ញុំនៅឃុំឫស្សីស្រុកខាងលិច

ខេត្តកំពត៖មានការភ្ញាក់ផ្អើលទាំងព្រឹកដោយសារមានអណ្តាតភ្លើងឆាបឆេះអគារជាន់ទី៣ នៃកាស៊ីណូខ្ញុំកាស៊ីណូខ្ញុំ ដែលស្ថិតនៅក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ចំពោះការឆាបឆេះនេះ មិនទាន់មានប្រភពណាមួយអះអាងថា បណ្តាលមកពីមូលហេតុអ្វីអោយប្រាកដនៅឡើយទេ ប៉ុន្តែប្រភពភាគច្រើនអះអាងថា អាចមកពីទុស្សេចរន្តអគ្គុសនី។

ប្រភពដដែល បានអោយដឹងទៀតថា ករណីបង្កអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចអគារកាស៊ីណូខ្ញុំ អគារអនឡាញជាន់ទី៣ ប៉ុន្តែមូលហេតុបណ្តាលមកពីអ្វី មិនទាន់ដឹងច្បាស់នៅឡើយទេ ដោយសារពេលនេះសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរកំពុងចុះជួយអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គិសភ័យជាច្រើនគ្រឿង “ព័ត៌មានបឋម” ៕ សេង ណារិទ្ធ