កូនបំណុលកំពុងស្វែងរកម្ចាស់បំណុល”ហាងថុង រស្មីហៅមនោរម្យ :ហាងមាសពេជ្រ វេរ ប្តូរប្រាក់”នៅក្រុងប៉ោយប៉ែត ដែលរត់គេចជាមួយប្រាក់រាប់សែនលានដុល្លាសរអា

0

បន្ទាយមានជ័យ:ជិត១សប្តាហ៍មកហើយ ដែលកូនបំណុល(អតិថិជន) បានស្វះស្វែងរកដើម្បីសងឬទួទាត់នូវម្ចាស់បំណុលឬថៅកែម្ចាស់របស់ហាងថុង រស្មីហៅមនោរម្យ : ហាងមាសពេជ្រ វេរ ប្តូរប្រាក់”ឬផ្ទះលេខ១៨៩ ស្ថិតនៅប៉ោយប៉ែតហៅផ្សារអគ្គ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត(ឥឡូវសង្កាត់អូរជ្រៅ)ក្រុងប៉ោយប៉ែតខេត្តបន្ទាមានជ័យ ។

ប្រភពព័ត៌មាននានាប្រាប់កាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៣ថា: អតីថិជនឬម៉ូយឬកូនបំណុលដែលបានប្រកូកប្រកាសតាមបណ្តាញសង្គម ,តាមបណ្តឹងនិងការស្រែកប្រាប់តៗគ្នានោះ បានកើតឡើងក្រោយពីថៅកែឬម្ចាស់បំណុលគឺលោកចុង រស្មី ហៅធីឆ្នាំកំណើត១៩៨៣ និងអ្នកស្រីិហេង មុយឡេង ហៅចែឡេងឆ្នាំកំណើត១៩៨៤ លំនៅទីតាំងខាងលើ បានបិទទ្វារហាងនិងបាត់ខ្លួនដោយអាថ័កំបាំងប្រហែល១សប្តាហ៍មុន គិតមកទល់ថ្ងៃនេះ ។

យោងអ្នកអះអាងថាជាអតិថិជនរងគ្រោះឈ្មោះដែន បាត់ដំបង បានអោយដឹងថា : សូមបងប្អូននិងបងៗសមត្ថកិច្ចទាំអស់សូមមេត្តាជួយពួកយើងខ្ញុំ ដោយផ្ទះមនោរម្យវេរលុយនៅប៉ោយប៉ែតបានឆបោកលុយពួកយើង ជាច្រើនម៉ឺនដុល្លា។ ហើយពេលនេះកំពុងតែរត់គេចខ្លួនប្រសិនបង បានឃើញជួយឃាត់ខ្លួននិងរាយការណ៍ជូនបងៗសមត្តកិច្ចអោយចាប់ខ្លួនផង។

ចំណែកអតិថិជនម្នាក់ទៀតឈ្មោះអួន រៀន.អោយដឹងថា : ៤០.០០០ដុល្លាសរអារលាយអស់គ្មានសល់ ។គេបោកលុយ ខ្ញុំអស់ ហើយខ្ញុំ សន្សំណាមិនហ៊ាន ទិញពេជ្ស ទិញឡានជិះទេ យកទៅសន្សំ(ដាក់យកការប្រាក់) ជាមួយកន្លែងនោះ តែឥឡូវរត់បាត់ហើយ ។

ស្ត្រីរងគ្រោះម្នាក់ទៀតបានអះអាងថារូបគាត់ ចាញ់បោកម្ចាស់ហាងមាសមនោរម្យនេះដែរ ។
ស្ត្រីរងគ្រោះ មានឈ្មោះ ច្រិប អាយុ២៧ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិក្បាលស្គាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែតអោយដឹងថ្ងៃទី២៥ខែសភាថា : ខ្លួនបានបាត់បងអស់ទឹកប្រាក់៤០.០០០ ដុល្លាសរអាដែលដាក់ចង ការនៅហាងថុងរស្មីហៅមនោរម្យនេះ ។ ដាក់លុយយកការប្រាក់នោះ ម្ច!ស់ហាងនេះអោយចុងការ១៥០ដុល្លាសរអាក្នុងដើម១០.០០០ដុល្លាសរអា ។

យោងប្រភពច្បាស់ការណ៍មួយចំនួនអោយដឹងថា : កាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៣ គេបានឃើញក្រុមគ្រួសារមួយនេះ(ម្ចាស់ហាងមាស ពេជ្រ វេរ ប្តូរលុយមនោរម្យ បានឆ្លងដែនចូលទឹកដីថៃបាត់ទៅហើយ ។

ក្រោយពីបាត់ម្ចាស់ ឯហាងក៏បិទទ្វារនិងទាក់ទង់លែងបានដូច្នេះ ទើបអតិថិជនឬកូនបំណុលបានផ្អើលឆោឡោឡើង ហើយនាំគ្នាដាក់បណ្តឹង ។
ហើយពួកគេដណ្តឹងតៗគ្នាអំពីចំនួនទឹកលុយដែលបាត់បង :ខ្លះ១ឬ២ម៉ឺុន , ៥ម៉ឺន រហូតដល់រាប់ដែនដុល្លាសរអា ។ ឬសរុបពី២០ទៅ៤០លានដុល្លាសរអា ។

លោកវរសេនីយ៍សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់កាសែតរស្មីកម្ពុជានៅព្រលប់ថ្ងឌទី២៦ខែឧសភាឆ្នាំ២០២៣ ថា: មានពលរដ្ឋ(អតិថិជនឬកូនបំណុលរងគ្រោះ)ជាង២០នាក់ ទីទៃពីគ្នាហើយបានចូលមកដាក់ពាក្យបណ្តឹងប្តឹងម្ចាស់ហាងថុង រស្មីហៅមនោរម្សនេះ មកទល់ថ្ងៃនេះ ។
លោកបន្តថា :ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតហើយ ។
អំពីចំនួនគិតជាទឹកប្រាក់គឺមានច្រើនម៉ឺនសែនដុល្លាសរអា ហើយរបរនោះក៏កើតឡើងជាយូរមកហើយដែរ ។

ម្ចាស់បំណុលគឺលោកចុង រស្មី ហៅធីឆ្នាំកំណើត១៩៨៣ និងអ្នកស្រីិហេង មុយឡេង ហៅចែឡេង មកទល់ពេលនេះ កាសែតរស្មីកម្ពុជាក៏បានអាចទាក់ទង់សុំការបំភ្លឺបាននៅឡើយ ៕ដោយ៖ឃិន គន្ធា