លទ្ធផល ប័ណ្ណសម្គាល់ដីសរុប បឋម របស់ អាជ្ញាធរស្រុក ជីក្រែង និងកម្លាំងសហប្រតិបត្តិការ ចុះធ្វើប័ណ្ណជូនប្រជាពលរដ្ឋអោយអាស្រ័យផល លើដីរដ្ឋនៅតំបន់ ២ និងតំបន់៣ នៃដីទ្រនាប់បឹង ទន្លេសាប

0

ដោយ អ៊ុក ផ្លុង

សៀមរាប÷ កិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរ ស្រុក ជីក្រែងបានចុះប្រតិបត្តិការវាស់វែង កាត់ឆ្វៀលតាមផែនទី ដីតំបន់២ និងដីតំបន់៣ ព្រមទាំងធ្វើប័ណ្ណសំគាល់ជូន ប្រជាពលរដ្ឋអោយអាស្រ័យផលលើដីរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ស្រុកជីក្រែងនិងមានការចូលរួមពីមន្ត្រីជំនាញ និងអ្នកដែលបានចូលរួមទាំងអស់ក្នុងរយៈពេល២ សប្ដាហ៍មកនេះ។
ដោយចាប់គិតពីថ្ងៃចុះអនុវត្ត ថ្ងៃ សុក្រ ទី១២ ខែ ឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃ សុក្រ ទី២៦ ខែ ឧសភា ឆ្នាំ២០២៣ជាលទ្ធផលបឋមមាន÷- ឃុំអន្លង់សំណរ ធ្វើប័ណ្ណបាន១៧៧ ប័ណ្ណ ក្បាលដីមិនបានសរុប
-ឃុំ ស្ពាន ត្នោត ធ្វើប័ណ្ណបានចំនួន៥៧ ប័ណ្ណ ក្បាលដីមិនបានសរុប
– ឃុំ ល្វែង ឫស្សី ចុចក្បាលដីបានចំនួន៥៩ ក្បាលដី ,ប័ណ្ណ មិនទាន់បានធ្វើ
ជូនពួកគាត់នៅឡើយទេ។សរុបមកការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ជីក្រែងនិងកម្លាំងសហការរយៈពេល២ សប្ដាហ៍នេះ ធ្វើប័ណ្ណជូនប្រជាពលរដ្ឋអោយអាស្រ័យផលនៅលើដីរដ្ឋ នៃតំបន់ទ្រនាប់បឹងទន្លេសាបបាន២៣៤ប័ណ្ណ រីឯចំនួនក្បាលដីអ្នកសារព័ត៌មានមិនបានសរុបជូនទស្សនិកជននោះទេ។សូមបញ្ជាក់ថាទិន្នន័យនេះអ្នកសាព័ត៌មានសរុបដោយខ្លួនឯងទេ គឺដកស្រង់ចេញពីរបាយការណ៍នៃការចុះអនុវត្ត ក្នុងថ្ងៃ នីៗនៃក្រុមការងារ។