លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងផ្ដល់សំលៀកបំពាក់៥១០កំផ្លេ កាតាប៨០ ជាអំណោយរបស់លោកជំទាវ លី ឡាយខាន់

0

(កំពង់ធំ)÷ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែននិងសហការី ព្រមទាំងលោកជំទាវ លី ឡាយខាន់ និងសប្បុរសជនក្នុងនិងក្រៅប្រទេស បាននាំយកសម្ភារៈមានដូចជា÷ សំលៀកបំពាក់៥១០កំផ្លេ កាតាប៨០ និងថវិកាមួយចំនួន មកផ្ដល់ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យស្ទឹងសែន ដើម្បីលើកទឹកចិត្តពីការតស៊ូក្នុងការបង្រៀននិងរៀនរបស់សិស្សានុសិស្ស នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

លោក ធន ធុង នាយកសាលាវិទ្យាល័យស្ទឹងសែនបានឡើងធ្វើរបាយការណ៍ ថ្ងៃនេះនៅក្នុងវិទ្យាល័យស្ទឹងសែនមានកិត្តិយសណាស់ដោយមានវត្តមាន ឯកឧត្តម លោកជំទាវ បានការយកចិត្តទុកដាក់របស់អាជ្ញាធរ សហគមន៍ក្នុងវិទ្យាល័យស្ទឹងសែន ក៍ដូចក្នុងវិស័ យអប់រំ។ ជាមួយគ្នានេះដែរខ្ញុំបាទជានាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យស្ទឹងសែនទាំងអស់សូមគោរពថ្លែងអំអរគុណចំពោះភ្ញៀវកិត្តិយសអញ្ជើញចូលរួមក្នុងពិធីចែកអំណោយសំលៀកបំពាក់ខោអាវលោកគ្រូអ្នកគ្រូសិស្សានុសិស្សចំនួន៥១០កំផ្លេ និង សាបបេតុងក្នុងទីធ្លាសាលារៀន៨៥០ម៉ែត្រការ៉េ ចំណាយទឹកប្រាក់ចំនួ៤៥.០៥០.០០០៛ (សែសិបប្រាំលានហាសិបពាន់រៀលគត់)។

ជាមួយគ្នានេះផងដែរលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីការរៀនសូត្ររបស់សិស្សានុសិស្ស នៅក្នុងសង្កាត់សយ៉ូវជួបនូវបញ្ហាការលំបាកក្នុងជីវភាពរស់នៅ ក៏ដូចការរៀនសូត្ររបស់សិស្ស ដែលជាកត្តាធ្វើឲ្យការសិក្សារៀនសូត្រពុំបានទៀងទាត់ពេលវេលានោះឡើយ ជាក់ស្ដែងសិស្សមួយចំនួនខ្វះខាតសំលៀកបំពាក់ និងសម្ភារៈសិក្សា ធ្វើឲ្យការរៀនសូត្ររបស់ខ្លួនពុំបានទទួលជោគជ័យនោះទេ។ អាស្រ័យហេតុនេះហើយបានជាលោកជំទាវ លី ឡាយខាន់ និងសប្បុរសជនក្នុង និងក្រៅប្រទេស សម្រេចចិត្តយកអំណោយជាសំលៀកបំពាក់ និងថវិកាមួយចំនួន ផ្ដល់ជូនដល់ក្មួយៗដែលកំពុងសិក្សារៀនសូត្រ ដើម្បីឲ្យពួកគាត់មានភាពក្លាហាន និងតស៊ូនៅក្នុងជីវិតប្រកបដោយភាពជោគជ័យ។

គួរបញ្ជាក់ផងដែរថា អំណោយដែលផ្ដល់ជូនដល់សិស្សានុសិស្ស នៅក្នុងវិទ្យាល័យស្ទឹងសែន និងសិស្សានុសិស្ស មកពីសាលាបឋមសិក្សាមានចំនួន៥១០នាក់ ក្នុង០១នាក់ទទួលបាននូវសំលៀកបំពាក់០១កំផ្លេ និងថវិកាមួយចំនួន សម្រាប់លោកគ្រូអ្នកគ្រូនៅវិទ្យាល័យស្ទឹងសែន និងសាលាបឋមសិក្សាចំនួន៨០នាក់ ក្នុង០១នាក់ទទួលបាននូវកត្តាប០១ និងថវិកាមួយចំនួនទៀតផងដែរ។