ពេទ្យសត្វក្រសួងនិងខេត្តឆ្មក់បង្ក្រាបការនាំចូលនិងស្តុកគ្មានច្បាប់នូវផលិតផលពីបក្សី ,សាច់ជ្រូក២ករណីនៅខេត្តបន្ទាយមានជ័យ ៣ករណី វត្ថុតាងជាច្រើនតោន,ស៊ុតរាប់ម៉ឺនគ្រាប់

0

បន្ទាយមានជ័យ៖ មន្ត្រីផលិតកម្មនិងបសុព្យាបាលហៅពេទ្យសត្វនៃនាយកដ្ឋានសុខភាពសត្វ អគ្គនាយកដ្នានសុខភាពសត្វ ផលិតកម្មសត្វនៃក្រសួងកសិកម្ម និងពេទ្យសត្វនៃការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងដោយមានការបង្ហាញពីអ្នកផ្តល់តម្រុយ ព្រមទាំងសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាុយមានជ័យកាលពីថ្ងៃទី២៧និងទី២៨ខែឧសភាឆ្នាំ២០២៣ បានឆ្មក់បង្ក្រាបនូវការនាំចូលនិងស្តុកដែលគ្មានច្បាប់អនុញ្ញាតិនូវផលិតផលពីបក្សី ស៊ុត និង សាច់ជ្រូកចំនួន២ករណីដោយឡែកពីគ្នានៅខេត្តបន្ទាយមានជ័យ ។

នៅក្រុងប៉ោយប៉ែតបានជាង៣តោន,នៅមង្គលបូរីបាន៦០០គីឡូនិង៣៦.០០០ស៊ុតនិងនៅស្រុកអូរជ្រៅប្រហិតចម្រុះចំនួន ៥ ៣៤៦គីឡូក្រាម និងសាច់សត្វមាន់ចំនួន ១ ៥៨០គីឡូក្រាម។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្នានសុខភាពសត្វនិងផលិតកម្មសត្វនិងលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៣ថា : សមត្ថកិច្ចជំនាញរបស់លោកទទួលបានព័ត៌មានពីអ្នកបង្ហាញតម្រុយនិងបានការសម្របសម្រួលនិតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ករណីទី១ : កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានចុះប្រតិបត្តិការដោយធ្វើការត្រួតពិនិត្យនិងវាយតម្លៃជាក់ស្ដែងទីតាំងនាំចូលនិងស្តុកទុកលក់ចែកចាយផលិតផលមានដើមកំណើតសត្វ(មានសត្វមាន់ និងប្រហិត) ទៅផ្ទះគ្មានលេខជាន់ផ្លូវបេតុង ភូមិបាលីលេយ្យ១សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅជីកវិទ្យាល័យប៉ោយប៉ែត។

លោកហ៊ុន សារ៉ាត់ បានបន្តថា : ម្ចាស់ទីតាំងឬអ្នកទទួលខុសត្រូវ ឈ្មោះ ព្រំ ស៊ុនហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ លេខ១៩០៥៤៥៤៩៧ ដែលមានទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។

ក្រុមការងារដែលមានសមាសភាពដូចខាងលើបានត្រួតពិនិត្យនិងវាយតម្លៃដាក់ស្ដែងទទួលបានលទ្ធផលដូចតទៅ : សាច់សត្វមាន់ទាំងអស់មានចំនួន២,៨១០គីឡូក្រាម (សាច់, ភ្លៅ, ស្លាប, ជើង, គលស្លាប, ឆ្អឹងសាច់ទ្រូងត្រូវបានច្រកថងដាក់ក្នុងធុងក្លាស្សេ ចំនួន១៣ធុង) និងប្រហិតចម្រុះចំនួន៣០០គីឡូក្រាម (ប្រហិតត្រូវបានច្រកដង ជាក់ក្នុងធុងក្លាស្សេ ចំនួន១ធុង) ឬសរុបរួម៣.១១០គីឡូ ដោយបាននាំចូលមកពីប្រទេសថៃ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបត្រអនាម័យសត្វពីប្រទេសនាំចេញ)។

ក្រុមការងារបានពិនិត្យឃើញថា ផលិតផលមានដើមកំណើតពីសត្វ(សាច់សត្វមាន់ និងប្រហិត) ទាំងអស់នោះ ខូចគុណភាពដោយមិនបានរក្សាទុកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (សីតុណ្ហភាពមិនដល់-១៨អង្សាសេនិងកន្លែងស្តុកទុកពុំមានអនាម័យ) សភាពសាច់ និងប្រហិតមានប្រែពណ៌ខុសលក្ខណៈ ទ្រង់ទ្រាយដើម។

លោកហ៊ុយ ទូច បានបន្ថែមថា : ដូចនេះក្រុមការងារបានឯកភាពគ្នាធ្វើការដកហូតយកទៅជុតកម្ទេចចោល តាមវិធានបសុពេទ្យនៅម៉ោងជិត២រសៀលថ្ងៃដដែល។ហេតុនេះ ក្រុមការងារបានឯកភាពគ្នាធ្វើការដកហូតយកទៅជុតកម្ទេចចោលនូវសាច់ជ្រូកតាមវិធានបសុពេទ្យនៅរសៀលថ្ងៃទី២៨ខែឧសភា ។ឯស៊ុតមាន់រក្សាទុកដើម្បីបន្តតាមដានតាមនិតិវិធី បន្ត៕ដោយ៖ ឃិន គន្អា