ចែកវិញ្ញាបនបត្រ អចលនវត្ថុជូនប្រជាពលរដ្ឋជាង២០០បណ្ណក្នុងភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក្នុងឱកាស អញ្ជើញ ជាអធិបតី ភាពចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាង២០០បណ្ណ ជូនប្រជាពលរដ្ឋរស់នៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ នាថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០២៣ លោកបានមានប្រសាសន៏ថាស្រុកមានសន្តិភាព ពលរដ្ឋ មានសិទ្ធិគ្រប់បែបយ៉ាង រាប់ទាំងសិទ្ធិជាម្ចាស់លើផ្ទះសម្បែង ដីធ្លី ស្របទៅតាមច្បាប់។

ក្នុងនោះលោកអភិបាលខេត្ត បានលើកឡើងថា ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុនៅថ្ងៃនេះពិតណាស់ប្រាកដជានឹកដល់សម័យកាលសង្រ្គាមដែលដឹកនាំដោយរបប ប៉ុល ពត បានធ្វើឱ្យប្រទេសកម្ពុជា គ្មានសុខសន្តិភាព ស្ថេរភាពពេញលេញសិទ្ធិរស់រៀនមានជីវិត ជួបជុំគ្រួសារ គ្មានសិទ្ធិ កាន់កាប់ដីធ្លីសម្រាប់សង់ផ្ទះសំបែង បង្កបង្កើនផលបង្កើតមុខរបររស៊ីដើម្បីចិញ្ចឹមជីវិតនោះឡើយ។ ប៉ុន្តែរសម្រាប់ ពេលនេះប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែង គ្រប់បែបយ៉ាង ដោយដៃម្ខាងទប់កុំឱ្យរបបខ្មែរក្រហម ត្រឡប់មកវិញ ដៃម្ខាងកសាងប្រទេសជាតិដែលទើប ងើប ពី គំនរផេះដែលបន្សល់ពីភ្លើងសង្គ្រាម។ក្រោមដំបូលនៃសន្តិភាពជាង២០ឆ្នាំមកនេះ កម្ពុជាកំពុងតែអភិវឌ្ឍន៍ ជឿនលឿនស្ទើរតែគ្រប់វិស័យជាពិសេសសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេសលើកាងារមានសិទ្ធិរស់រៀន ការកាន់កាប់ដីធ្លី ។

ក្នុងឱកាសនោះអភិបាលខេត្តក៏បានក្រើនរំលឹកផងដែរថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវត្រៀមនូវឯកសារពាក់ព័ន្ធឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ៕

នាគសមុទ្រ