មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាបតាំងបង្ហាញក្នុងយុទ្ធនាការ “អន្ទាក់សូន្យ” ក្នុងខេត្តសៀមរាប

0

សៀមរាប៖ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឲ្យដឹង នៅរសៀលថ្ងៃទី០១ ខែមិថុនា ថា មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប ដាក់តាំងបង្ហាញ ក្នុងយុទ្ធនាការ “អន្ទាក់សូន្យ” ក្នុងខេត្តសៀមរាប នៅសួនច្បារព្រះរាជដំណាក់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងក្រុងនិងខេត្តសៀមរាប។
លោកបន្តថា អន្ទាក់ធ្វើការប្រមូលបាន និងដោះអន្ទាក់ ដែលជនល្មើសលួច ដាក់ក្នុងសហគមន៍ព្រៃឈើ និងព្រៃពូជឈើធម្មជាតិផ្សេងៗទៀតមាន ចំនួន ៧២៤អន្ទាក់ ដើម្បីយកមក ដាក់តាំងបង្ហាញ ក្នុងយុទ្ធនាការ “អន្ទាក់សូន្យ” ក្នុងខេត្តសៀមរាប ។ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋបញ្ឈប់ដាក់អន្ទាក់បន្តទៅទៀត៕