ឈ្មួញធ្វើសកម្មភាពកាយភ្នំល្ងៀង ធ្វើអាជីវកម្មតាម តែអំពើចិត្តគេសង្ស័យ មានការឃុបឃិតគ្នា

0

កំពត៖ ប្រភពពីប្រជាពលរដ្ឋ នៅភូមិសង្កែក្តួច ឃុំស្ដេចគង់ខាងត្បូង ស្រុ ក បន្ទាយមាស ខេត្តកំពត បានឲ្យ ដឹងថា ភ្នំល្ងៀងកំពុងត្រូវឈ្មួញ ជី កកកាយ តាមអំពើចិត្ត ហើយមន្ត្រី មន្ទីរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីអាជ្ញាធរ ថ្នាក់ក្រោមជាតិ មិនចាត់វិធានការទប់ស្កាត់នោះទេ។

ហេតុនេះហើយទើប ប្រជាពលរដ្ឋ សូមអំពាវនាវឲ្យ លោក ម៉ៅធនិន  អភិបា ល ខេត្តកំពត និង ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង ថាមព ល ជួយចាត់វិធាន ការទប់ ស្កាត់ផងទាន។

បើមិនដូច្នេះទេ ភ្នំល្ងៀងមួយនេះ ត្រូវតែរលាយបាត់រូបរាង ក្នុងពេលឆាប់ៗ ខាងមុខនេះ ជាមិនខាន ព្រោះអីភ្នំល្ងៀងមួយនេះ ធ្វើសកម្ម ភាពកាយ  ជាច្រើនថ្ងៃ ខែឆ្នាំកន្លង មកហើយ ដែលឈ្មួញជីក ក៍កាយ ដីភ្នំ ធ្វើអាជីវកម្ម តាមអំ ពើចិត្ត មិន ដឹងថាមានច្បាប់ ឬមួយក៏អត់ច្បាប់នោះទេ?

បើតាមប្រភពពីមន្ត្រីម្នាក់ បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ អាជ្ញាធរ និងមន្ត្រីជំនាញទេនោះ គ្មានឈ្មួញណា ហ៊ានយករឿងចក្រទៅជីក កកាយដីភ្នំនេះឡើយ បើពុំមានការ ឃុបឃិតគ្នានោះ ។
ដូច្នេះហើយ មិនគួរ លោក ម៉ៅធនិនអភិ បាល ខេត្តកំពត បណ្តែតប ណ្តោយ អោយបន្តទៅទៀតទេ បើនៅតែបណ្ដែត បណ្ដោយ ភ្នំមួយនេះពិតជារលាយ បាត់រូបរាងជាមិនខាន ។
ប្រជាពលរដ្ឋ និងអ្នករកស៊ីកាយដីភ្នំមួយចំនួន កំពុងតែនាំគ្នាដាក់ការ សង្ស័យ ទៅលើម្ចាស់គ្រឿងចក្រដែលកំពុងធ្វើសកម្មភាព កាយដីភ្នំល្ងៀងនេះ មានការឃុបឃិតគ្នាជា មួយ មន្ត្រីពាក់ព័ន្ធមួយចំនួន បានធ្វើសកម្មភាព កាយដីភ្នំ ដោយរលូនបែបនេះ មិនដឹងថា ឯកឧត្តម ស៊ុ យ សែម  រដ្ឋមន្ត្រី ក្រសួងរ៉ែថាមព ល លោកបានដឹងដែរឬទេ ? អំពីបញ្ហានេះ ឬមួយលោកដឹងហើយបែរ ជាធ្វើមិនដឹង។

អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក សោម វិចិត្រ ប្រ ធាន មន្ទីរ៉ែនិងថាមពល ខេត្តកំពតបានទេ ដោយសារលោកកំពុងរវល់ជាប់ប្រជុំ។ចំណែក ឯកឧត្តម ស៊ុយ សែម រដ្ឋ មន្ត្រី ក្រសួងរ៉ែថាមពល អង្គភាពយើងខ្ញុំ ក៏ពុំអាចសុំការបំភ្លឺបានដែរ ដោយសារមិនស្គាល់លេខទូរសព្ទរបស់គាត់។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបកស្រាយ រាល់ម៉ោងធ្វើការ ប្រ សិនបើ មានប្រតិកម្មអ្វីមួយកើត ឡើង ។