អាជ្ញាធរគួរដកហូតដីព្រៃសហគមន៍នៅភូមិចំការបីមួយកន្លែងទុកជាសម្បត្តិរដ្ឋ

ខេត្តកែប៖ ករណីឈូសឆាយដីព្រៃសហគមន៍ របស់រដ្ឋជាច្រើនហិកតា នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីចុងឆ្នាំ២០២១ កំពុងក្លាយជាប្រធានបទយ៉ាងក្តៅគគុក និងកំពុងត្រូវបានតាមដាន យ៉ាងយកចិត្តទិកដាក់ពីមហាជន បើយោងលិខិតលេខ ១៩០/២៣ ល.ស ចុះថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០២៣ ដែលមានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល ខេត្តកែប គោរពជម្រាបជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទា ប់ពីមានការ ស្នើសុំជួយអន្តរាគមន៍ឲ្យមានការ ចុះពិនិត្យទីតាំងដី វាស់ វែង និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)បានបញ្ជា ក់ថា តាមការយកនិយាមការ មកពិនិត្យផ្ទៀងផ្ទាត់ ជាមួយផែនទី ដីព្រៃសហគមន៍ឃើញថា ទីតាំងដីស្នើសុំ ស្ថិតនៅក្នុងដីព្រៃសហគមន៍អ្នកតាឈរ នៅភូមិចំការបី ឃុំពង ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

បើតាមលិខិតខាងលើ គឺអាជ្ញាធរខេត្តកែប គួរតែបង្កើតគណៈកម្មការចម្រុះ ចុះអនវត្តវិធានការ ដកហូតទីតាំងដីព្រៃសហគមន៍ខាងលើនេះមកទុកជាសម្បត្តិរដ្ឋ ដើម្បីស្តារព្រៃ ឈើឡើងវិញ ចំពោះសំណង់របងដែលបានធ្វើការហ៊ុមព័ទ្ធនៅលើទីតាំងដីសហគមន៍នេះ ក៏គួរតែធ្វើការរុះរើ និងរឹបអូសទុកជាសម្បត្តិរដ្ឋផងដែរ៕

ប្រជាពលរដ្ឋមួយចំនួន សូមអំពាវ នាវ ទៅដល់អាជ្ញាធរខេត្ត មេត្តាជួយពិនិត្យមើលនិងតាមដានឲ្យបានល្អិត ល្អន់ នៅតំបន់ភូមិចំការ បី ឃុំពងទឹក ស្រុក ចង្អើរខេត្តកែប ព្រោះដីនៅតំបន់នោះ ភាគច្រើនតែងតែ មានកាឃុបឃិត និងលួចកាប់ឆ្ការបម្រុងយកទៅលក់ឲ្យអ្នកផ្សេង ។