Southampton ត្រៀម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Morgan Schneiderlin (​ម៉ូ​ហ្គា​ន ស្នាយ​ឌើ​លីន​)

0

​ក្លិប Southampton កំពុងតែ​ត្រៀម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ Morgan Schneiderlin (​ម៉ូ​ហ្គា​ន ស្នាយ​ឌើ​លីន​) ដើម្បី​បញ្ចប់​ការចាប់អារម្មណ៍​ពី​សំណាក់​ក្លិប Arsenal និង Tottenham Hotspur ។​
Schneiderlin បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្រុម​របស់លោក Ronald Koeman ហើយ កិច្ចសន្យា​ថ្មី​នេះ​នឹង​អាចធ្វើ​ឲ្យ​រូបគេ​អាច​រកប្រាក់​ចំណូល​បាន​៣០,០០០​ផោន​ក្នុង​មួយ​សប្តាហ៍ និង មាន​រយៈពេល​រហូតដល់​ឆ្នាំ​២០១៧ ។​
​ស្របពេល​ជាមួយគ្នា​នោះ កីឡាករ​សញ្ជាតិ​បារាំង​វ័យ​២៣​ឆ្នាំ​រូបនេះ​ក៏មាន​ទំនាក់ទំនង លើ​ការផ្លាស់​ទៅកាន់​ក្លិប​កាំភ្លើង​ធំ Arsenal ផងដែរ​ប៉ុន្តែ​បើ​យោងតាម​គេហទំព័រ The Mirror បាន​ផ្សព្វផ្សាយ​ថា Southampton នឹង​រក្សាទុក​កីឡាករ​ដ៏​ល្អ​មួយរូប​នេះ ។​
​គួរ​បញ្ជាក់ថា ខ្សែបម្រើ​រូបនេះ​ក៏​នឹង​បង្ហាញ​វត្តមាន​ផងដែរ​ក្នុង​ការប្រកួត​ជាមួយ​ក្លិប Spurs នៅ​យប់​នេះ ៕