លោក ឈាង ផាន់ណារ៉ា ៖ សមិទ្ធិផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណា អាចប្រៀបផ្ទឹមបាន

0

ខេត្តតាកែវ៖ លោក ឈាង ផាន់ណារ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកគិរីវង់និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិន បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្ស ប្រជាជនកម្ពុជានៅស្នាក់ការបក្សឃុំភ្នំដិនស្រុកគិរីវង់ ខេត្តតាកែវ ចំនួន ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
លោក ឈាង ផាន់ណារ៉ា បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាបានកសាងនូវសមិទ្ធិផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះ ខេត្តតាកែវយើង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយ: ការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ តំបន់សេដ្ឋកិច្ចពិសេស ។ល។ ទាំងនេះជាមោទនភាព របស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹមបាន ហើយនាំយកសុខសន្តិភាពនេះ ជូនប្រជាពលរដ្ឋបានទេ ហើយក៏គ្មានគណបក្សណា ដែលមានសមត្ថភាព ក្នុងការនាំមកនូវ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពល ដូចគណបក្សប្រជាជនកម្ពុជា បាននោះទេ។
លោក ឈាង ផាន់ណារ៉ា ក៏បានអំពាវនាវឲ្យសមាជិក សមាជិកា ទាំងអស់ត្រូវត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការអភិវឌ្ឍន៍ និងរក្សាការពារសុខសន្តិភាពជូនបងប្អូនទាំងអស់គ្នា។ក្នុងឱកាសនោះដែរ លោក ឈាង ផាន់ណារ៉ា បានផ្តល់អាវជូនប្រជាការពារចំនួន៤២កំប្លេរនឹងបានចុះពិនិត្យរបងខ្លោងទ្វាស្នាក់ការបក្សដែលបានសាងសង់រួចផងដែរ។ តាកែវ