សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺនាំមកសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ជាតិយើង មានសន្តិភាព មានការីកចំរើន

ខេត្តព្រៃវែង៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងប្រព្រឹត្តិនឹងទៅនៅថ្ងៃទី២៣ ខែកក្កដា ២០២៣ខាងមុខនេះ ហើយសន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺនាំមកនៅសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គម។

នេះជាការលើកឡើងរបស់ឯកឧត្ដម កឹម ជាតិ អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែកនឹងជា ប្រធានក្រុមការងារចុះជួយឃុំកំពង់ត្របែក ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយបងប្អូនពលរដ្ឋដល់ខ្នងផ្ទះ ដែលមានលោក អេង សួរ អនុប្រធានក្រមការងារព្រមទាំងក្រុមការងារទាំងអស់នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺនាំមកនៅសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គម ការកសាងធនធានមនុស្ស ផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ ផ្សារលក់ដូរ ព្រមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ ហេតុនេះហើយ សូមអោយបងប្អូនទាំងអស់ខិតខំបន្តថែរក្សា នៅការអភិវឌ្ឍនេះអោយរីកចំរើនតទៅមុខទៀត។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលឯកឧត្តម កឹម ជាតិ នឹង លោក អេង សួរ ព្រមទាំងក្រុមការងារ បាន ចែកអាវនឹងមួកជូនបងប្អូនប្រជាពលរដ្ឋផងដែរ។