លាហើយគណបក្សភ្លើងទៀន គឺជាសាររបស់អតីតសកម្មជនបក្សភ្លេីងទៀន ឃុំកៀនជ្រៃ សម្រេចទម្លាក់ស្លាកគណបក្សភ្លេីងទៀនចោលចេញពីមុខផ្ទះ

0

កំពង់ចាម ៖ អតីតសកម្មជនគណបក្សភ្លេីងទៀន ចំនួន៦នាក់ រស់នៅក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម លែងជឿការដឹកនាំរបស់មេដឹកនាំបោកប្រាស គឺលោក សម រង្សី ទៀតហេីយ។ ដោយពួកគេនាំគ្នាសម្រចចិត្តដកស្លាកគណបក្សភ្លេីងទៀនពីមុខផ្ទះចោលតែម្តង ព្រោះវាគ្មានប្រយោជន៍ទៀតឡេីយ។

ជាក់ស្តែងនៅព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ លោក ស្រី ណុល សុខឃាង អាយុ៤០ឆ្នាំ រួមជាមួយសកម្មជនចំនួ ន៥នាក់ទៀត រួមមាន៖ លោក លក ឆយ និងប្រពន្ធឈ្មោះ ស៊ាន រឹម លោក សេង ឡាច លោក សា សារី និងលោក ហន សុខឃី នៅក្នុងភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលាលែងពីគណបក្យភ្លេីងទៀន ដោយសុំចូលរួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា ។ ដោយពួកគេយល់ថា បក្សភ្លេីងទៀនគ្មានការទទួលខុសចំពោះសកម្មជនខ្លួនឯងឡេីយ គឺអាងអីរត់ចោលស្រុករហូត និងប្រេីប្រាស់នយោបាយបោកប្រាសប្រជាពលរដ្ឋជាច្រេីនឆ្នាំហេីយ។

មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលនាំសុខសន្តិភាព និងអភិវឌ្ឍន៍ដល់មូលដ្ឋានរបស់ភូមិឃុំរបស់គាត់ គ្រប់ពេលវេលាគ្រប់កាលៈទេសៈ ដោយមិនទុកនរណាម្នាក់ឲ្យរស់នៅឯកោឡេីយ៕អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ