កម្លាំងចម្រុះចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅបឹងទន្លេសាប ដែលប្រជានេសាទបានប្រើប្រាស់ឧបករណ៍ជាលក្ខណៈទ្រង់ទ្រាយធំ

0

(កំពង់ធំ)÷ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣
លោក ប៉ែន សាវេង នាយផ្នែកស្តីទីរដ្ឋបាលជលផលផាត់សណ្តាយ និងជាសមាជិកក្រុមការងារ ព្រមទាំងសហការរី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចទន្ទឹមមុខព្រែកទាល់(លំហរទន្លេ ព្រំប្រទល់ខេត្តកំពង់ធំ និងពោធិ៍សាត់) ដើម្បីបិទឡូតិ៍នេសាទនៅរដូវត្រីពងកុំឱ្យផុតពូជត្រី។

ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ដឹកនាំដោយលោក ប៉ែន សាវេង នាយផ្នែកស្តីទីរដ្ឋបាលជលផលផាត់សណ្តាយ និងជាសមាជិកក្រុមការងារព្រមទាំងសហការរី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចទន្ទឹមមុខព្រែកទាល់(លំហរទន្លេ ព្រំប្រទល់ខេត្តកពង់ធំ និងពោធិ៍សាត់) ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទទួលបានលទ្ធផលដូចខាងក្រោម:

លោក ប៉ែន សាវេង នាយផ្នែកស្តីទីរដ្ឋបាលជលផលផាត់សណ្តាយ ដឹកនាំផ្ទាល់ក្នុងការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បង្ករសំណុំរឿងបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួន ប្រវែង១៦០០ម៉ែត្រ របាំងស្បៃមុងប្រវែង៧០០ម៉ែត្រ ឡុក ចំនួន២៤គ្រឿង លប/លូចំនួន២៤មាត់ បង្គោលចំនួន ៨០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១០គីឡូក្រាម ចូលទន្លេវិញ។

សូមបញ្ជាក់ថា ការប្រើមធ្យោបាយការណូតចំនួន ០៤គ្រឿងអស់ប្រេងចំនួន៤៥លីត្រ កម្លាំងចូលរួមសរុប ចំនួន១៣នាក់ ក្នុងនោះមាននគរបាលសេដ្ឋកិច្ចចំនួន០១ នាក់ ខណ្ឌរដ្ឋបាលជលផលចំនួន០៥នាក់ កងរាជអារុធហត្ថបេ៦ចំនួន០៣នាក់ កងទព័ជើងទឹកវាយលើគោក ចំនួន០៤នាក់។ បញ្ហាប្រឈម ខ្វះខាតប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងម៉ាសុីន សម្រាប់ប្រើប្រាស់ ខ្វះខាតថវិកាទិញម្ហូប ទឹកសុទ្ធ សម្រាប់ហូបចុក ខ្វះខាតសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ និងសំណូមពរ ស្នើសុំប្រេងសាំង  ប្រេងម៉ាស៊ូត ប្រេងម៉ាសុីន សម្រាប់ប្រើប្រាស់ ស្នើសុំសម្ភារ: និងថវិកាសម្រាប់ចំណាយលើការហូបចុក ប្រើប្រាស់ប្រចាំថ្ងៃ ។