កំពង់ចាម: អតីតសកម្មជនគណបក្សភ្លេីងទៀន បានលាលែង និងឈប់គាំទ្រការដឹកនាំបែបបោកប្រាសប្រជាពលរដ្ឋ ជាពិសេសគឺ មេដឹកនាំរត់ចោលស្រុក លោក សម រង្សី។
ជាក់ស្ដែង នៅរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ អតីតសកម្មជនចំនួន២គ្រួសាររស់នៅស្រុកបាធាយ ខេត្តកំពង់ចាម បាននាំគ្នារួមជាមួយបក្សពួកបានសម្រេចចិត្តលាលែងពីបក្សភ្លេីងទៀន និងអស់ជំនឿជឿលេីការដឹកនាំមេដឹកនេះទៀតហេីយ។
លោក ជ្រៃ វ៉េត អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ឡេន ម៉ុន អាយុ៤៨ឆ្នាំ ព្រមទាំងកូនចំនួន៣នាក់មានលោក វ៉េត វឿន ,លោក វ៉េត សុវណ្ណ និងលោក ជួន ជាត រស់នៅក្នុងភូមិស្តុបធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានស្លាកគណបក្សភ្លេីងទៀនពីមុខផ្ទះ តែពេលនេះសម្រេចចិត្តថាឈប់ជឿទៀតហេីយ លោក សម រង្សី ប្រេីនយោបាយបោកប្រាស និងតែងតែញុះញ៉ុងប្រជាពលរដ្ឋឲ្យស្អប់អាជ្ញាធរ សមត្ថកិច្ច និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈមេដឹកនាំរូបនេះរត់ចោលស្រុក។ លោក ជ្រៃ វ៉េត បញ្ជាក់ថា ចាប់ពីពេលតទៅ គ្រួសារលោកដកស្លាកពីមុខផ្ទះចោលតែម្តង។
ទន្ទឹមនឹងនេះដែរ គ្រួសារចំនួន២ទៀត សម្រេចចិត្តនាំគ្នាដកស្លាកគណបក្សភ្លេីងទៀន ចេញពីមុខផ្ទះតែម្តង ព្រោះវាគ្មានប្រយោជន៍ ។ លោក ហុន សុខម៉ាច និងប្រពន្ធ ឈ្មោះ យុន វ៉ាន់ដា និងលោក អឿ មុត និងប្រពន្ធឈ្មោះ តៃ ម៉េងហំ មានទីលំនៅរស់នៅក្នុងភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ បានអស់ជំនឿ និងឈប់គាំទ្រគោលនយោបាយបក្សភ្លេីងទៀតហេីយ៕