សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តក្រចេះ ចាប់ម៉ូតូដឹកឈើមួយគ្រឿង ដកហូតឈើជ្រុង ៣ដុំធំៗ !

0

ខេត្តក្រចេះ : ម៉ូតូ១គ្រឿង និងឈើស្រឡៅ ៣ដុំ បានរងការបង្ក្រាបពី កម្លាំងកងរាជអាវុធហត្ថ ស្រុកស្នួល ខេត្តក្រចេះ ក្រោមប្រតិបត្តិការដែលបានធ្វើឡើង នៅម៉ោងជាង ៨ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្ត ក្រចេះ ។
ក្រោយការបង្ក្រាប វត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថ នាំយកមករក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការសន្តិសុខ៧០៩ ដើម្បីប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនិតិវិធី ។