ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រាប់ សមាជិក បក្ស ស្រុកចំការលើ ត្រូវ ក្តាប់ ឱ្យ ជាប់ អំពី គោលនយោបាយ ជា យុទ្ធសាស្ត្រ ដើម្បីដណ្តើមជ័យជំនះលើការបោះឆ្នោត តំណាង រាស្ត្រឆ្នាំ២០២៣

0

កំពង់ចាម : ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានថ្លែង ប្រាប់ សមាជិក បក្ស ស្រុកចំការលើ ត្រូវ ក្តាប់ ឱ្យ ជាប់ អំពី គោលនយោបាយ ជា យុទ្ធសាស្ត្រ របស់ គណបក្ស ប្រជាជន និង ក្តាប់ ឱ្យ បាន ផែនការ សកម្មភាព ដ៏ ត្រឹមត្រូវ របស់ គណបក្ស ខេត្ត រួម នឹង ក្រុម ការងារ ថ្នាក់ ជាតិ និង ថ្នាក់ ក្រោម ជាតិ ដែល បាន ធ្វើ កន្លង មក ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការដណ្តើមជ័យជំនះលើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុននេះ។ ការ ថ្លែង បែប នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានក្រុមបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក ចំការលេី ប្រមាណ ជាង ៨០០០នាក់ នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី បានថ្លែងថា ប្រជាជនកម្ពុជាបានជឿជាក់យ៉ាងមោះមុតលើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្រ្គាមនៅកម្ពុជា តាមនយោបាយឈ្នះ ឈ្នះ នាំប្រទេសជាតិឱ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លាដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូបដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិយើង នេះគឺជាប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចមើលរំលងបាន ។

ជាមួយគ្នានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានថ្លែង ថា ចំពោះ គោលនយោបាយ យុទ្ធសាស្ត្រ របស់ គណបក្ស ត្រូវ ក្តាប់ ឱ្យ បាន ច្បាស់ ថា គណបក្ស ប្រជាជន កម្ពុជា ជា គណបក្ស មួយ ដែល មាន បទពិសោធន៍ គ្រប់គ្រាន់ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺ ការ បោះឆ្នោត ៥ឆ្នាំ ម្តង ប្រកប ដោយ ភាព ជោគជ័យ ធ្វើ ឱ្យ ប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាពដ៏ពេញបរិបូរណ៏។ និង សូម ឱ្យ បន្ត ចូលរួម ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ងធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោតនៅកម្ពុជា ហើយ បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ផងដែរ ៕