បញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាថ្មី១ខ្នងមានចំណាយទឹកប្រាក់ អស់ជាង១លានដុល្លា

0

ខេត្តបន្ទាយមានជ័យ​: ក្នុងវត្តព្រះពន្លា​ ស្ថិតនៅភូមិព្រះពន្លា​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ បានធ្វើពិធី បញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលា ១ខ្នងដែលមានទំហំ៣៩ម៉ែត្រ×២៩ម៉ែត្រដែលចំណាយទឹកប្រាក់អស់ជាង១លានដុល្លានាល្ងាច ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៣។

មានវត្តមានចូលរួម  លោកជំទាវ​ ហេមចិត្តា​ អគ្គមហាឧបាសិកា​ ពុទ្ធសាសនូបត្ថម្ភ​ន៍​ បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង​ខេត្តបន្ទាយមានជ័យ​  លោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ជាច្រើនរយនាក់។

ព្រះតេជគុណ យឿន សាមឿត ព្រះចៅអធិការវត្តព្រះពន្លាមានសង្ឃដិកាថា ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ថ្មី១ខ្នងនេះមានទំហំទទឹង២៩ ម៉ែត្រ Xនឹងបណ្ដោយ ៣៩ ម៉ែត្រ តំលៃប៉ាន់ស្មានមានរហូតដល់ទៅ១.០០០.០០០ដុល្លាឯណោះ ដើម្បីតម្រូវការចាំបាច់សម្រាប់ពុទ្ឋបរិស័ទធ្វើបុណ្យសុនទរ៍ទានតាមប្រពៃណីន៨ងការកសាងសាលាឆាន់ថ្មី១ខ្នងនាពេលនេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញពេញទាំងផ្ទៃប្រទេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ  ហ៊ុន  សែន  ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិយើងឈានទៅរកភាពសំបូររុងរឿង។

ព្រះតេជគុណ យឿនសាមឿត ព្រះគ្រូចៅអធិការវត្តព្រះពន្លា
ព្រមទាំងលោកគ្រូអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃស្មើបានចំពោះលោកម្ចាស់ទាន អ្នកមានចិត្តបុណ្យ។ដោយ៖ឃិន គន្ធា