ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្លាកសមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធិពលរដ្ឋនៅកម្ពុជា សាខាខេត្តកំពង់ធំ

0

(កំពង់ធំ)÷ លោក អ៊ូ លីនេ អភិបាលរងស្រុកសន្ទុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ឆាត លី ប្រធានសមាគមអ្នកអភិរក្សធនធានធម្មជាតិបរិស្ថាន និងការពារសិទិ្ធពលដ្ឋនៅកម្ពុជា ទីស្នាក់ការកណ្ដាល លោក គង់ សម្បត្តិ ប្រធានសមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថានៈ និងការពារ សិទ្ធិពលរដ្ឋនៅកម្ពុជា សាខាខេត្តកំពង់ធំ និងលោកជំទាវ ម៉ូ លីកា តំណាងក្រុមហ៊ុន(អាយហ្កដ) បានអញ្ជើញចូលរួមក្នុងកម្មវិធីស្តីពីពិធីទទួលតំណែង និងលើកស្លាកសមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធិពលរដ្ឋនៅកម្ពុជា សាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ឆាត លី ប្រធានសមាគមអ្នកអភិរក្សធនធានធម្មជាតិបរិស្ថាន និងការពារ.សិទិ្ធពលដ្ឋនៅកម្ពុជា ទីស្នាក់ការកណ្ដាល បានលើកឡើងពីកម្មវិធីនេះមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានធម្មជាតិការថែរក្សាបរិស្ថាន អប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈប្រយោជន៍ នៃធនធានធម្មជាតិ អប់រំផ្សព្វផ្សាយបណ្ដុះបណ្ដាលធនធានមនុស្សឱ្យយល់ដឹងអំពីសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងចូលរួមក្នុងការថែរក្សាផលប្រយោជន៍សាធារណៈ ព្រមទាំងជួយកុមាររងគ្រោះកុមារងាយរងគ្រោះ កុមារកំព្រា និងកុមាររស់នៅក្នុងគ្រួសារទីទាល់ក្រ។

លោក អ៊ូ លីនេ អភិបាលរងស្រុកសន្ទុក បានមានប្រសាសន៍ពី វិស័យកសិកម្ម នៅតែដើរតួយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងការដាំដុះនូវដំណាំកសិកម្ម ឱ្យទទួលបានទិន្នផលខ្ពស់ក្នុងការនាំចេញទៅខាងក្រៅ។ សូមប្រធានសមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទិ្ធពលរដ្ឋនៅកម្ពុជា ត្រូវ អនុវត្តសកម្មភាពការងាររបស់ខ្លួន ក្នុងការជួយដល់វិស័យកសិកម្ម និងជួយលើកកំណើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅតំបន់គោលដៅ ដើម្បីឱ្យពួកគាត់បានយល់ដឹង និងបំពេញការងារផ្សេងៗ ឱ្យស្របទៅនឹងទិសដៅ និងផែនការរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

លោក អ៊ូ លីនេ បានដាស់តឿនចំពោះមន្ទីរ- អង្គភាព និងក្រុង/ស្រុក ទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ តាមដានរាល់ការអនុវត្តសកម្មភាពរបស់អង្គការ សមាគម និងសហគមន៍ អនុត្តតួនាទី/ភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនក្នុងការសហការការងារ ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានត្រឹមត្រូវ ដើម្បីដឹងថាតើអង្គការ សមាគម និងសហគមន៍ណាខ្លះដែលអនុវត្តសកម្មភាពផ្ទុយពីលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត ជាពិសេសអង្គការមួយចំនួនដែលធ្វើសកម្មភាពពាក់ ព័ន្ធនឹងនយោបាយ និងទទួលបានផលចំណេញ សូមតាមដានឱ្យបានទៀងទាត់ ។