អភិបាលខេត្តកំពង់ចាម បានអះអាងថា អាជីវករ ផ្សារ ធំ ជាង ៣០០តូប ទទួល បាន ដំបូល ថ្មី ប្រមាណ ៣០០០ម៉ែត្រ ការ៉េ ពី សម្តេច តេជោ ហ៊ុន សែន

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអះអាងថា បងប្អូន អាជីវករ ផ្សារ ធំ ជាង ៣០០តូប ទទួល បាន ដំបូល ថ្មី ប្រមាណ ជា ៣០០០ម៉ែត្រ ការ៉េ ពី សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ការ ថ្លែង បែប នេះ ក្នុង ពេល ប្រកាស ជូន ដំបូល ផ្សារ ដល់ អាជីវករ ផ្សារ ធំ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពី មើលឃើញ នូវការលំបាករបស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ នោះ រដ្ឋបាល ខេត្ត ក៏ បាន ស្នើសុំ ទៅ សម្តេច តេជោ ហ៊ុន សែន ដេីម្បី រៀបចំការសាងសង់ដំបូលផ្សារផ្សារ ធំ នេះ ក្នុង ទំហំ ប្រមាណ ជាង ៣០០០មែត្រការ៉េ ដែល មាន ជាង ៣០០តូប លក់ ដូរ ដើម្បីកែលំអរបរិយាកាសនៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ជូន អាជីវករ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បាន អំពាវនាវ ដល់ បងប្អូន អាជីវករ និង ប្រជាពលរដ្ឋ ទាំងអស់ សូម ចូលរួម ការពារ សុខសន្តិភាព ដេីម្បី បន្ត ការ អភិវឌ្ឍ រីកចម្រើន ទៅ មុខ ទៀត ជាពិសេស សូម នាំគ្នា ទៅ បោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ដែល នឹង ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យ បាន គ្រប់ ៗ គ្នា ផងដែរ ។

គួរ បញ្ជាក់ ទៀត ថា ផ្សារ ទាំង ៣ក្នុង ក្រុង កំពង់ចាម នេះ គឺផ្សារ ធំ ផ្សារ បឹង កុក និង ផ្សារ សាមគ្គី ត្រូវ បាន គ្រប់គ្រងដោយគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើស ឡើង ដោយ បងប្អូន អាជីវករ អ្នក លក់ដូរ ក្នុង ផ្សារ នីមួយៗ ដោយ ផ្ទាល់ នាពេល កន្លងមក ។ គេ សង្កេត ឃើញ ថា ការ គ្រប់ គ្រង ផ្សារ មានសណ្តាប់ធ្នាប់ និង អនាម័យ ហេីយ ការទារថ្លៃភាស៊ីប្រកប ដោយភាព រីក ចម្រើន និង អភិ វឌ្ឍន៍ ដោយ ចំណូលដែលបានមកពីការការប្រមូលភាស៊ី ត្រូវ បាន យក ទៅជួសជុល កសាង រៀប ចំ សណ្តាប់ ធ្នាប់ ក្នុងផ្សារកាន់តែ មាន ភាព ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់ គណៈ អាជីវករ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បី យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ ក្នុង ការ កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ ៕