បេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅខេត្តបន្ទាយមានជ័យមានតែគណបក្សប្រជាជនជួបជុំនិងដង្ហែធំ

0

បន្ទាយមានជ័យ៖ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៣ ស្អែក នឹងមានបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ។ ក្នុងនោះមានតែគណបក្សប្រជាជនជួបជុំនិងដង្ហែធំ ។

លោកយ៉ង ស័ក្តិ ប្រធានគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជានៅល្ងាចថ្ងៃទី៣០ខែមិថុនាថា: ព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៣ ស្អែក នឹងមានបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ។ ក្នុងនោះមានតែគណបក្សប្រជាជនជួបជុំនិងដង្ហែនៅក្នុងមុខទីស្នាក់ការគណបក្សខេត្តនិងតាមបណ្តាស្រុកក្រុង៦លើ៩ ។

ចំណែកគណបក្សខ្មែររួបរួមជាតិនឹងធ្វើដូចគ្នានេះ នៅថ្ងៃបន្ទាប់គឺថ្ងៃទី០២ខែកក្កដាខាងមុខ ធ្វើនៅចំណុចហាងវិមានរៀម ទីប្រជុំជនខេត្តនិងតាមស្រុកក្រុងទាំង៩ ។
ក្នុងនោះក៏មានបញ្ជាក់តម្រាយផ្លូវ ទីជួបជុំថ្លែងសារ ចំនួនមនុស្ស មធ្យោបាយ ឧឃោសនស័ព្ទ …. ផងដែរ ។

លោកប្លែក វ៉ារី អនុប្រធាននិងជាប្រធានគណ:ប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជានាល្ងាចថ្ងៃដដែលថា : គណបក្សប្រជាជនកម្ពុជាខេត្តនេះនឹងធ្វើកម្មវិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ទ្រង់ទ្រាយធំដោយមានថ្នាក់ដឹកនាំ មន្ត្រីនិងសមាជិកបក្សចំនួន១៦.០០០នាក់ចូលរួម ។
ក្នុងនោះមកពី៦ក្រុង ហែមកជួបជុំគ្នានៅមុខគណបក្សខេត្តចំកណ្តាលក្រុងគឺក្រុងសិរីសោភ៍ណច្រើនជាងគេ ចំនួន១០.០០០នាក់ ក្រុងប៉ោយប៉ែត១.០០០នាក់ ស្រុកអូរជ្រៅ២.០០០នាក់ ស្រុកស្វាយចេក១.០០០នាក់ ស្រុព្រះនេត្រព្រះ១.០០០នាក់ ស្រុកមង្គលបូរី១.០០០នាក់ ។
ចំណែកស្រុកភ្នំស្រុក ថ្មពួកនិងម៉ាឡៃដែលស្ថិតនៅឆ្ងាយ ត្រូវលើកលែងមិនបាច់បញ្ជូនសមាជិក មធ្យោបាយ ឧបករណ៍មកទេ តែមន្ត្រីថ្នាក់ដឹកនាំក្រុមការងារគ្រប់ថ្នាក់និងគណបក្សមូលដ្ឋានត្រូវតែមកចូលរួម។

ពិធីនោះមានអធិបតីនិងដឹកនាំដោយលោកកែ គឹមយ៉ានសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះពង្រឹងខេត្តបន្ទាយមានជ័យនិងលោកស្រី ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារគ្រប់ថ្នាក់ ប្រធាន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត…។

បន្ទាប់ពីថ្លែងសារនយោបាយដែលលើកពីគោលនយោបាយគណបក្សនិងការអំពាវនាវអោយអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងមានឯកសារបោះឆ្នោតទៅបោះឆ្នោត(ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨) ពិធីនោះត្រូវដង្ហែទៅតាមតម្រាយផ្លូវដែលគ្រោងទុកក្នុងទីប្រជុំជនខេត្តនិងទៅស្រុក ក្រុងដើមវិញ ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នេះ មណ្ឌលខេត្តបន្ទាយមានជ័យមានអាសន:អ្នកតំណាងរាស្ត្រនៃរដ្ឋសភាចំនួន៦ អាសនៈ:ដដែល ។
ក្នុងនោះ មានគណបក្សនយោបាយ១១ បានចុះបញ្ជីនិងដាក់បេក្ខជន រួមមាន :១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សយុវជនកម្ពុជា៣-គណបក្សខ្មែររួបរួមជាតិ ៤-គណបក្សធម្មាធិបតេយ្យ ៥-គណបក្សសញ្ជាតិកម្ពុជា ៦-គណបក្សខ្មែរតែមួយ៧-គណបក្សហ្វ៊ុនស៊ិនប៉ិច ៨-គណបក្សខ្មែរឈប់ក្រ ៩-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា១០-គណបក្សស្ត្រីដើម្បីស្ត្រីនិង១១-គណបក្សអភិរក្ស ។

ក្នុងនោះគណបក្សបានពង្រាយភ្នាក់ងារសង្កេតការណ៍(.ពែញសិទ្ធិ) ចំនួន២.១២២នាក់ ។
រីឯអ្នកសង្កេតមកពីអង្គការ សមាគមឬបណ្តាញក្នុងស្រុកចំនួន៨ បានពង្រាយភ្នាក់ងារចំនួន២.៦៩០នាក់(ប័ណ្ណដែលគជបអនុញ្ញាតិ) ២.៦៨៦ នាក់(ប័ណ្ណដែលគជខ ផ្តល់ជូន) និង៤១៦នាក់(

ប័ណ្ណដែលគខប បានចុះហត្ថលេខា បោះត្រាជូន) ។

ហើយខេត្តនេះ មានអ្នកមានឈ្មោះបោះឆ្នោតក្នុងបញ្ជីឆ្នាំ២០២២ ចំនួន៤៣១.៧៧៥នាក់ លើពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងចំនួន៥៤១.៤៧៧នា់ក់ /ស្រី២៧០.៨៥៩នាក់ ។
ហើយក៏មានកម្លាំងការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជិត២.០០០នាក់ ។

ក្នុងខេត្តមាន៩ស្រុក ក្រុង ៦៧ឃុំ /សង្កាត់ និងមានការិយាល័យបោះឆ្នោត១.១១៩ការិយាល័យ ៕