លោក ម៉ុ ដារ៉េត អញ្ជើញអបអរសាទខួបលើកទី៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតីកាលទី៧

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ុ ដារ៉េត អគ្គបេឡារងធនាគាជាតិ នៃកម្ពុជា តំណាងឯកឧត្តម ថា យ៉ាវ ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពីធី អបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជិត៧.០០០នាក់ មកពី០៩ឃុំក្នុងស្រុកស្ទោង ដែលបានជួបជុំនៅ”ចម្ការតាខ្នា” របស់ក្រុមហ៊ុនឧកញ៉ា លីម ប៊ុណ្ណា ស្ថិតនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ។

ថ្លែងនៅក្នុងមុខសមាជិកសមាជិកា ជាម្ចាស់ឆ្នោតនៅក្នុងឱកាសនេះ លោកបានឲ្យដឹងថា នៅថ្ងៃទី០១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន៣បានបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ហើយគណបក្សប្រជាជនកម្ពុជា បានប្រកាសចេញនូវសេចក្តីការណ៍ពិសេស ដែលទាក់ទងទៅនឹងគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើនបន្តទៀតនាពេលខាងមុខ។

ជាមួយគ្នានេះដែរលោកក៏បានបញ្ជាក់បន្ថែមថា ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងពេលនេះគឺដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ លោកបញ្ជាក់ថាបើគណបក្សប្រជាជនកម្ពុជាឈ្មះឆ្នោត “គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះឆ្នោតដូចគ្នា” លើសពីនេះលោកក៏មានការសង្ឃឹមជឿជាក់យ៉ាងមុតមាំថាសមាជិកសមាជិកាម្នាក់របស់គណបក្សប្រជាជនកម្ពុជាគឺជាម្ចាស់សំឡេងឆ្នោតមួយសន្លឹកសម្រាប់គាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។