បាក់ដើមឈើមួយដើមនិងបង្គោលភ្លើង ទទឹងលើផ្លូវសំណាងមិនមានអ្នកធ្វើដំណើរឆ្លងកាត់

0

សៀមរាប៖ ដើមឈើមួយដើមនិងបង្គោលភ្លើងបានបាក់មកលើដងផ្លូវនៅរសៀលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៣ នេះក្រោយពីមានភ្លៀងធ្លាក់មួយមេ។

ករណីនេះបានកើតឡើងនៅចំណុចផ្លូវបេតុងជាប់របងវត្តពោធិវង្ស ហៅ(វត្តក្បាលខ្មោច) ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងនិងខេត្តសៀមរាប។

អាជ្ញាធរក្រុងសៀមរាបបានឲ្យដឹងថា ក្រោយពីមានករណី បាក់ដើមឈើ និងបង្គោលភ្លើង មកលើដងផ្លូវ ក្រុមការងាររដ្ឋបាលសង្កាត់គោកចក ដោយមានការចូលរួមពីបងប្អូនប្រជាការពារ និងប្រជាពលរដ្ឋ បានសហការគ្នា កាប់ផ្តាច់ជាកំណាត់ៗ ដើម្បីជញ្ជូនយកចេញ បើកផ្លូវជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ។

ដោយឡែក ចំពោះករណីបង្គោលភ្លើងដែលបាក់ ក៏ត្រូវបានអង្គភាពអគ្គិសនីសៀមរាប ធ្វើការផ្លាស់ប្តូរនិងតភ្ជាប់ឡើងវិញជូនបងប្អូនប្រើប្រាស់ភ្លាមៗផងដែរ៕