ឧត្តរមានជ័យ៖ ដោយអនុវត្ត តាមគោលការណ៍ដឹកនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការណែនាំតាមដានជាប្រចាំពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏ដូចជាតាមមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក និងស្នាក់ការ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត បានខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលក្នុងអង្គភាព ដើម្បីលើកស្ទួយដល់ការហូបចុកប្រចាំថ្ងៃ លើគោលរបបដែលមានស្រាប់ ដើម្បីកាត់បន្ថយការទិញបន្លែពីខាងក្រៅ ។
ជាក់ស្តែងៈ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានប្រមូលផល ស្ពៃ ចំនួន ៤៣គីឡូក្រាម ចែកជូនដល់នាយ នាយរងកងរាជអាវុធហត្ថ និងដាក់ចូលក្នុងរោងបាយ កងរាជអាវុធហត្ថ ខេត្ត៕ដោយ៖ភ្នំដងរែក