ដីព្រៃក្នុងអាងធារាសាស្ត្រ ទំនប់ម្កាក់ ទើបតែមានត្រាក់ទ័រ ចូលឈូសឆាយលើកដំបូងខណៈពេលជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ ២០២៣

0

សៀមរាប÷ អាងធារាសាស្ត្រទំនប់ម្កាក់ជាអាងដ៏ធំមួយ និងមានព្រៃឈើសេសសល់ធំគួរសម។ អាងនេះស្ថិតក្នុងឃុំ គោកធ្លកលើ និងឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាប អាងនេះមាន សារះសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងជីវចម្រុះ។
ទឹកសម្រាប់អោយប្រជាពលរដ្ឋស្រោចស្រពស្រែចំការច្បារដំណាំទូទាំងស្រុកជីក្រែង។
ព្រៃឈើជាជម្រកសត្វស្ទើរតែគ្រប់ប្រភេទ។ យោងតាមសម្តីប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិ ក្បាលដំរី ឃុំពង្រលើស្រុកជីក្រែង ដែលបាន និងកំពុងអាស្រ័យផល នៅចំណុចអូរ ក្បាលដំរី ប៉ែកខាងកើត ស្ថិតក្នុងអាងទំនប់ម្កាក់ បានប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋបានកាប់រានព្រៃនៅចំណុចនេះដោយដៃ ហើយភ្ជួររាស់ដោយន័ង្គលគោ ក្របី ឬគោយន្តកន្ត្រៃ មិនដែលមាននណាម្នាក់ហ៊ានយកត្រាក់ទ័រ មកឈូសឆាយទេ ទើបតែឆ្នាំនេះជា ពេលដែលជិតបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តទើបមានគេយកត្រាក់ទ័រមកឈូសឆាយ។
គាត់បន្តទៀតថាម្ចាស់ត្រាក់ទ័រមានឈ្មោះ
( គក់ ) បច្ចុប្បន្ន រស់នៅភូមិ ចេក ឃុំ ពង្រលើ រីឯម្ចាស់ដីវិញគាត់មិនស្គាល់ទេព្រោះវាជាដីថ្មីមិនទាន់មានម្ចាស់ធ្លាប់អាស្រ័យផលគាត់ថាឃើញត្រាក់ទ័រចំនួន២ គ្រឿង
ធ្វើសកម្មភាពបានតែបន្តិចស្រាប់តែបើករត់ចេញទៅក្រៅវិញ។ ពាក់ព័ន្ធករណីខាងលើនេះលោក ឡែម ខែម អនុប្រធានក្រសួងធនធានទឹក ទំនប់ ម្កាក់ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាដីដែលត្រាក់ទ័រចូលឈូសឆាយគ្មានអ្វីពាក់ព័ន្ធនឹងដីចំណីទឹកនោះទេ លោកអោយសួរទៅអាជ្ញាធរមូលដ្ឋានទើបបានដឹង។ លោក ខៀវ ប៊ុនឈឿន មេឃុំ ពង្រលើ បានប្រាប់អ្នកសារព័ត៌មានថា ដីអូរក្បាលដំរីប៉ែកខាងកើតពិតជាមិនប៉ះពាល់ដល់ដីចំណីទឹកមែនតែប៉ែកខាងលិច អន្តរក្រសួងចេញសំណងអោយប្រជាពលរដ្ឋពលរដ្ឋហើយ រីឯខាងកើតអូរដីដែលវាលហើយប្រជាពលរដ្ឋអាចអាស្រ័យផលបាន ព្រោះដីនៅចំណុចនោះសុទ្ធតែជាដីកេរ្តិ៍ពីដូនតារបស់ប្រជាពលរដ្ឋ លោក បានបន្តទៀតថាចំណែកដីព្រៃដែលមិនធ្លាប់អាស្រ័យផល ហើយគ្រឿងចក្រចូលឈូសឆាយគ្មានអ្វីពាក់ព័ន្ធនឹងអាជ្ញាធរទេ គឺពាក់ព័ន្ធនឹងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើប្រសិនបើ សង្កាត់រដ្ឋបាលព្រៃឈើគេអនុញ្ញាតអោយឈូសឆាយអាចឈូសឆាយបានព្រោះដីនេះក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ លោក វណ្ណ សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដែលនៅប្រចាំស្នាក់ការ ស្ពានគំរូ អ្នកសារព័ត៌មានទូរស័ព្ទដើម្បីបំភ្លឺក្នុងរឿងនេះទូរស័ព្ទចូលជាច្រើនដង ប៉ុន្តែត្រូវបានលោកចុចផ្ដាច់ទៅវិញ។ ក្នុងរឿងនេះដែរ មានបុរសម្នាក់អះអាងថាលោក( គក់ )ត្រូវជាប្អូនថ្លៃរបស់ពិតជាម្ចាស់ត្រាក់ទ័រ១ គ្រឿង រីឯ១ គ្រឿងទៀតលោកមិនស្គាល់ម្ចាស់ទេ។ ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានសុំលេខទូរស័ព្ទរបស់លោកគក់ បែជាបងថ្លៃបានប្រាប់ថាគាត់អត់ស្គាល់លេខ ទូរស័ព្ទរបស់លោកគក់ ទេ។ ដោយសារតែខ្លះកាប់បំផ្លិចបំផ្លាញព្រៃឈើដោយដៃ ហើយនិងមានត្រាក់ទ័រ ទើបតែចូលថ្មីៗ ប្រជាពលរដ្ឋដែលគ្មានដីកេរពីដូនតានៅចំណុចនោះបាន ត្អូញត្អែរថាសម័យនេះហើយនៅនិយាយថាដីកេរពីដូនតាទៀត ពួកគាត់ថាការឃុបឃិតនិងពួកបក្សនិយម ព្រមទាំងពុករលួយច្រើនជាង។ ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប មេត្តាចង្អុរបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវតែអនុវត្តច្បាប់រដ្ឋបាលព្រៃឈើប្រសើរជាជាងការឃុប ឃិតប្រព្រឹត្តអំពើពុករលួយ ព្រោះអនាគត អេកូឡូស៊ីធម្មជាតិពឹងពាក់លើអស់លោកអ្នកជាជំនាញ់រដ្ឋបាលព្រៃឈើទាំងស្រុងហើយ។ តាមសម្តីរបស់ប្រជាពលរដ្ឋ និងបុរសម្នាក់អះអាងថាជាបងថ្លៃរបស់លោក គក់ បញ្ជាក់ថាម្ចាស់ត្រាក់ទ័រពបិតជាឈ្មោះ គក់ មែនអ្នកសារព័ត៌មានមិនអាចធ្វើការទំនាក់ទំនងទៅលោកគក់បានទេ ព្រោះគ្មានលេខទូរស័ព្ទ អង្កភាពយើងខ្ញុំរង់ចាំការបកស្រាយរបស់លោក គក់ រៀងរាល់ម៉ោងធ្វើការនៅពេលក្រោយ៕
ដោយ អ៊ុក ផ្លុង