ពលរដ្ឋពីអ្នកដើរព្រៃរុករកបន្លែផ្លែឈើជាន់មីនផ្ទុះដាច់កជើងម្នាក់ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ.!

0

ដោយ៖ សួន លីណា
ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋពីនាក់ ដើរព្រៃរុករកបន្លែផ្លែឈើ បានជាន់ចំពីលើមីន បណ្តាលឲ្យផ្ទុះដាច់កជើងខាងស្ដាំម្នាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០ និង ៥នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចភ្នំណងទឹម ស្ថិតនៅក្នុង ភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍របស់លោក លិញ យុត អភិបាលរងស្រុកជាំក្សាន្ត បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ និល ចាន់ ភេទប្រុស អាយុ ៤២ឆ្នាំ រងរបួសដាច់កជើងខាងស្ដាំ ជាគ្រួសារក្រីក្រ មានកូនក្នុងបន្ទុកចំនួន ៧នាក់ ស្រី៤នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុជនរង ត្រូវបានក្រុមគ្រួសារ និងកងកម្លាំងមានសមត្ថកិច្ច នាំគ្នាសែងចុះពីលើខ្នងភ្នំ ក្រោមការអន្តរាគន៍ជួយ ពីរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត រងចាំដឹកបន្តពីចំណុចជើងភ្នំ យកទៅសង្គ្រោះ និងព្យាបាលជំងឺ បន្ទាន់នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ៕