ធរណីស្រូបកណ្តាលបឹង ត្រីរាប់មុឺនក្បាល បាត់គ្មានសល់

0

ប្រទេសថៃ ÷បឹងដ៏ធំមួយកន្លែង ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥រ៉ៃ ត្រូវព្រះធរណីស្រូបចំកណ្តាលបឹង បង្កទៅជារីស្ងួតតែក្នុងរយ:ពេលប៉ុន្មានម៉ោង និងហ្វូងត្រីរាប់មុឺនក្បាលបែរជាគ្មានសល់មួយក្បាលទាល់តែសោះ។
 ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រ ឃុំហាង៉ាម ស្រុកវៀងឆៃ ខេត្តឈៀងរ៉ាយ ប្រទេសថៃ ដែលបឹងដ៏ធំនេះគឺជាបឹងរួមសម្រាប់អោយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំនួន៣ ប្រើប្រាស់ ដែលមានទំហំប្រមាណ ៥រ៉ៃ និងជម្រៅជិត៥ម៉ែត្រ ព្រមទាំងមានការដាក់ចិញ្ចឹមត្រីរាប់មុឺនក្បាលផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើបានលើកឡើងថា កាលពី៣ថ្ងៃមុន ទឹកបឹងគឺនៅពេញប្រៀប និងមានព៌ណខៀវថ្លាផងដែរ ស្រាប់តែ២ថ្ងៃនេះ ទឹកចាប់ផ្តើមស្រករហូតទាល់តែអស់ពីបានបឹងតែម្តង ព្រមទាំងលេចចេញនូវរណ្តៅមួយយ៉ាងធំ ដែលទំនងជាព្រះធរណីស្រូប ហើយត្រីរាប់មុឺនក្បាលបានបាត់អស់គ្មានសល់ ដែលធ្វើអោយប្រភពជាច្រើនមានការងឿងឆ្ងល់ថា តើត្រីជ្រៀតចូលទៅក្នុងដីដោយរបៀបណា? បានជាគ្មានសល់មួយក្បាលសោះអញ្ចឹង?
នៅពេលនោះដែរ អ្នកដែលជឿទៅលើជាំនឿ បានអុចធូប ទៀន ដើម្បីបែរបន់សុំខមាលទោស ពីម្ចាស់ទឹកម្ចាស់ដី ក្រែងមានការខុសឆ្គងពាក្យសម្តីអ្វីមួយ សុំអោយមានការលើកលែងកុំប្រកាន់។ តែសម្រាប់ប្រភពមួយចំនួនទៀតគឺគេគិតតាមបែនវិទ្យាសាស្ត្រ ដែលគេគិតថា វាជាការស្រុតដី ឬធរណីស្រូបតែប៉ុណ្ណោះ ៕
អត្ថបទ : ព្រាប.ស