គ្រឿងញៀនជាង២០០០ គីឡូក្រាម មកពីខេត្តចំនួន០៣ ធ្វើការកំទេចចោលរួមគ្នានៅខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖គ្រឿងញៀនចម្រុះ ប្រមាណ ២១៥១គីឡូក្រាម មកពីខេត្តចំនួន០៣រួមមានខេត្តព្រះសីហនុ ខេត្ត កំពតនិងកំពង់ស្ពឺ បានប្រារព្ធពិធីកម្ទេចចោលនាព្រឹកថ្ងៃទី ០៧ខែកក្កដាឆ្នាំ ២០២៣ ក្រោមអធិបតី ភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន, ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ជាអគ្គលេខាធិការ រងនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តមឧត្តមសេនីយ៍ឯក យឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង គ្រឿងញៀន នៃអាជ្ញាធ រជាតិប្រឆាំងគ្រឿងញៀន, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ ព្រមទាំងគណៈអភិបាល ខេត្ត កំពង់ស្ពឺ, ខេត្តកំពត, មន្ទីរប្រឆាំងគ្រឿងញៀន, ស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ, មេបញ្ជាការដ្ឋានកង រាជអាវុធហត្ថ ខេត្តព្រះសីហនុ ព្រមទាំងស្ថាបន័តុលាការខេត្ត ទាំង០៣ប្រជាពល រដ្ឋសិស្សានុសិស្សលោកគ្រូអ្នក គ្រូ ក្រុមយុវជនកាយរិទ្ផងដែរ។ដោយពិធីនេះបានរៀបចំឡើង ក្នុងទីតាំងដីឡូតិ៏មួយកន្លែង ស្ថិតនៅក្នុងសង្កាត់ លេខ ១ ក្រុងព្រះសីហនុ។

ហើយការដុតកម្ទេចគ្រឿងញៀននេះ ធ្វើឡើងជាការអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿង ថ្ងៃ២៦មិថុនាឆ្នាំ ២០២៣។

ឯកឧត្តម សៀង សុខព្រះរាជអាជ្ញាអមសាលាដំ បូង ខេត្តព្រះសីហនុ តំណាងឱ្យ ប្រព័ន្ធ តុលាការ ទាំង ០៣ ខេត្តបានធ្វើរបាយការណ៏ លើកឡើងថា ការដុតកម្ទេច ចោលវត្ថុតាងគ្រឿងញៀនដែលស្ថាបន័តុលាការតាម ខេត្តនិមួយៗសម្រេចក្តីជាស្ថាពរតាមនិតិវិធីច្បាប់ ក្នុងនោះ រួមមាន៖ខេត្តព្រះសីហនុមាន ចំនួន ជាង ២ ០០០ គីឡូ ក្រាម ខេត្តកំពង់ស្ពឺជិត១០០គីឡូក្រាម និងខេត្ត កំពត ជាង ០១គីឡូក្រាម ។ហើយថ្នាំញៀន ចម្រុះ ជាង២០០០ គីឡូក្រាម ត្រូវដុតចោល នេះជាភស្តុតាង ជាក់ស្តែងក្នុងការបង្ក្រាបរបស់កំលាំងសមត្ថកិច្ច៕

នាគសមុទ្រ