កូនភ្លោះ៣នាក់កើតក្នុងគ្រួសារក្រីក្រចំពេលយុទ្ធនាការឃោសនាបោះឆ្នោត

0

បន្ទាយមានជ័យ៖ កូនភ្លោះ៣នាក់កើតក្នុងគ្រួសារក្រីក្រនៅភូមិកក់ស្រុកព្រះនេត្រព្រះ , ចំយុទ្ធនាការឃោសនាបោះឆ្នោត។ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីជ័យ ណារី អ៊ុ រាត្រី បានអញ្ជើញដឹកនាំក្រុមការ ងាកាកបាទក្រហមកម្ពុជាខេត្តស្រុក ព្រមទាំង ក្រុមការងារសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តនៅថ្ងៃសុក្រទី៧ ខែកក្កដា ឆ្នាំ២០២៣នេះបាន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ជាច្រើនមុខ និងថវិកា ចំនួន ៣ ០០០ ០០០រៀល សួរសុខទុក្ខគ្រួសារ កូនភ្លោះបីនាក់ រស់នៅភូមិកក់ ឃុំជប់វារី ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត ព្រមទាំងក្រុមការងារថ្នាក់ខេត្តស្រុក-ក្រុង ឃុំ ។
គឺបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត.សមាគមនារីកម្ពុជា ខេត្ត និងមន្ទីរសង្គមកិច្ចខេត្តផ្តល់ជូន ស្ថិតនៅក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ.។

គួរបញ្ជាក់ថា៖ កូនភ្លោះទាំង៣នាក់ ស្រី២ ប្រុស១នាក់ ដែលបានចាប់កំណើតនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៣ នៅឯមន្ទីរពេទ្យគុន្ធបុប្ផា ឬមន្ទីរពេទ្យជូយវរ្ម័នទី៧ ខេត្តសៀមរាប។

គ្រួសារនេះ មានឪពុកឈ្មោះ ប៉ិន សាវឿន អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ ជីវ ធុធ អាយុ៣៥ឆ្នាំ ជាកសិករ ។
ឯទារកទាំង០៣នាក់តហរូវបានដាក់ឈ្មោះ :
១/-ឈ្មោះធុច សិរី ភេទស្រី មានទម្ងន់ ២,២គ.ក្រ ២/-ឈ្មោះធុច មង្គល ភេទប្រុស មានទម្ងន់ ២គ.ក្រ , ៣/-ឈ្មោះធុច សួស្តី ភេទប្រុស មានទម្ងន់ ២ គ.ក្រ។

ក្នុងឱកាសនោះ ដោយពិនិត្យឃើញពីស្ថានភាព លំបាកខ្វះខាត ឯកឧត្ដមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានសម្រេចជួយ សាងសង់ផ្ទះអំណោយ កាកបាទក្រហមកម្ពុជា ១ខ្នងជូនផងដែរ ៕ដោយ៖ឃិន គន្ធា