បុរសម្នាក់លង់ទឹកស្លាប់ ក្នុងទឹកអូរក្លោងទ្វារដៃឆ្នាំង

0

សៀមរាប៖ បុរសម្នាក់បានលង់ទឹកស្លាប់ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៦និង៣០នាទី  ថ្ងៃព្រហស្បតិ៍ ទី ០៦ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុច : ក្នុងទឹកអូរក្លោងទ្វារដៃឆ្នាំង ស្ថិតនៅ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផេម ផួន អាយុ ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា តាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យខេត្តសៀមរាប ជនរងគ្រោះ ស្លាប់ដោយសារលង់ទឹក ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌទេ៕