កម្លាំងកងរាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យបាន០៧នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

0

(កំពង់ធំ)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ  សហការកម្លាំងអាវុធហត្ថខេត្តស្រុកបារាយណ៍ ស្រុកសន្ទុក ដឹកនាំដោយលោកវរសេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន០៧នាក់ករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់នោះរួមមាន៖
១-ឈ្មោះ អេន សុខខេង (ហៅឡុង) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិដំបូកខ្ពស់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ២-ឈ្មោះ យិន សៀងយ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍។ ៣-ឈ្មោះ គឹម សុខហេង (ហៅក្លូ) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូរសោម ឃុំបឹងល្វា ស្រុកសន្ទុក។ ៤-ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរទឹកថ្លា ឃុំក្រយា ស្រុកសន្ទុក។៥-ឈ្មោះ រ៉ន ដារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិ-ឃុំ ជាមួយគ្នា។ ៦-ឈ្មោះ ស៊ុន សៀវមស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគគីរ ឃុំបឹងល្វា ស្រុកសន្ទុក។៧-ឈ្មោះ កន សុថា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងក្រុមហ៊ុន ចំការកៅស៊ូភឿកហ្វារ។

ប្រភពដដែលបន្តថាក្នុងនោះដកហូតបានវត្ថុតាង÷ម៉ូតូចំនួន៤គ្រឿង ទូរស័ព្ទដៃចំនួន៥គ្រឿង ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១៨កញ្ចប់ ទម្ងន់១៧,២២ក្រាម (ថ្លឹងទាំងសំបកថង់)។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ។