ឯកឧត្ដម អ៊ុន ចាន់ដា ចុះ ពិនិត្យ ស្ថានភាព នៃ ការ លក់ដូរ នៅ ផ្សារ បឹងកុក ក្រុងកំពង់ចាម ខណៈ បងប្អូន អាជីវករ បាន ប្តេជ្ញា ទៅ បោះឆ្នោត នាថ្ងៃទី២៣ កក្កដា ២០២៣ ខាងមុខនេះ

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ បាន អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព នៃ ការ លក់ដូរ នៅ ផ្សារ បឹងកុក ក្រុងកំពង់ចាម ខណៈ បងប្អូន អាជីវករ បាន ប្តេជ្ញា នាំ គ្នា ទៅ បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃ ទី ២៣ ខែកក្កដា ឆ្នាំ ២០៣ ខាងមុខ នេះ ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម ប្រធាន គណបក្ស ខេត្ត បាន សម្តែង នូវ ការ ថ្លែងអំណរគុណ ចំពោះ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែលតែងតែផ្តល់យុត្តិធម៌ និង បាន គាំទ្រជឿជាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ព្រមទាំង បាន ប្តេជ្ញា ចូលរួមបោះឆ្នោត ជ្រេីសតាំង តំណាង រាស្ត្រ អាណត្តិ ទី ៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ សូម គូស សន្លឹក ឆ្នោត ដោយ មាន ការ ប្រុងប្រយ័ត្ន គឺ ត្រូវ គូស ឱ្យ ចំ ក្នុង ប្រអប់ បួន ជ្រុង កុំ ឱ្យ មាន លយ ចេញ ក្រៅ ហើយ ប្រសិន បេី មាន ការ ខូចខាត ដោយ ប្រការ ណាមួយ នោះ គឺ យេីង អាច សុំ ប្តូរ យក សន្លឹក ឆ្នោត ថ្មី វិញ ភ្លាមៗ បាន ពោលគឺ ត្រូវ រក្សា គោលជំហរ អ្នក គាំទ្រ គណបក្ស ប្រជាជន ម្នាក់ រាប់ ជា សន្លឹក ឆ្នោត បាន ការ ១សន្លឹក ។

គួរ បញ្ជាក់ ថា ផ្សារ បឹង កុក ក្រុងកំពង់ចាម ត្រូវ បាន គ្រប់គ្រងដោយគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើស ឡើង ដោយ បងប្អូន អាជីវករ អ្នក លក់ដូរ ក្នុង ផ្សារ ដោយ ផ្ទាល់ នាពេល កន្លងមក ។ គេ សង្កេត ឃើញ ថា ការ គ្រប់ គ្រង ផ្សារ មានសណ្តាប់ធ្នាប់ និង អនាម័យ ហេីយ ការទារថ្លៃភាស៊ីប្រកប ដោយភាព រីក ចម្រើន និង អភិ វឌ្ឍន៍ ដោយ ចំណូលដែលបានមកពីការការប្រមូលភាស៊ី ត្រូវ បាន យក ទៅជួសជុល កសាង រៀប ចំ សណ្តាប់ ធ្នាប់ ក្នុងផ្សារកាន់តែ មាន ភាព ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់ គណៈ អាជីវករ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅ ឱ្យ គណៈអាជីវករ ដេីម្បី យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ ក្នុង ការ កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ ៕