ខេត្តតាកែវ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានបន្តចុះផ្សព្វផ្សាយពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោតតាមខ្នងផ្ទះដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅភូមិកណ្ដាល ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
ការចុះជួបប្រជាជនតាមខ្នងផ្ទះនេះក៏មានការចូលរួមពីលោក ឈាង ផាន់ណារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភ្នំដិន និងលោកលោកស្រីសមាជិក សមាជិកា ព្រមទាំងគណៈកម្មាធិការគណបក្សឃុំភ្នំដិន។
ក្នុងឱកាសនោះ ឯកឧត្តម សុខ សូកាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ សូមយកចិត្តទុកដាក់សម្រួលការធ្វើដំណើរជូនចាស់ជរា និងជនពិការដែលមានការលំបាកក្នុងការធ្វើដំណើរទៅបោះឆ្នោតផងដែរ៕