ឯកឧត្តម ឃឹង នុភាព បន្តជួបសំណេះសំណាលជាមួយសមជិកសមជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងបង្រៀនពីគូសសន្លឹកឆ្នោតបានការ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣
ឯកឧត្តម ឃឹង នុភាព ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទសំបូរ អមដំណើរដោយឯកឧត្តមអនុប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទសំបូរ រួមជាមួយក្រុមការងារចុះជួយមូលដ្ឋានឃុំ/ភូមិ និងគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ បានបន្តជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស សមាជិកសមាជិកា និងប្រជាពលរដ្ឋ ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតបានការ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិអាត់ស៊ូ ឃុំសំបូរ និងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ឯកឧត្តម ឃឹង នុភាព បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិតប្រជាជនកម្ពុជានៅទូទាំងប្រទេស ឱ្យរួចផុតពីសេចក្តីស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានការពារទប់ស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញបាន និងបាននាំមកនូវសន្តិភាព ជូនប្រជាជនកម្ពុជា។

ឯកឧត្តម ឃឹង នុភាព ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទសំបូរ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិតប្រជាជនកម្ពុជានៅទូទាំងប្រទេស ឲ្យរួចផុតពីសេចក្តីស្លាប់នៅក្នុងរបបប្រល័យពូជ សាសន៍ប៉ុលពត អៀង សារី ខៀវ សំផន ហើយបានការពារទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់ មកវិញបាន និងបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលធ្វើឲ្យប្រទេស ជាតិយើង មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តមប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទសំបូរ បានណែនាំដល់ប្រធានក្រុមបក្សទាំងអស់ ត្រូវគ្រប់គ្រងសមាជិកបក្ស ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណឱ្យបានត្រឹមត្រូវ ហើយត្រូវណែនាំសមាជិកបក្សក្នុងក្រុមនីមួយៗអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបានគ្រប់ៗគ្នា។

ឯកឧត្តម ឃឹង នុភាព និងក្រុមការងារទាំងអស់ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតបានការ និងបានឱ្យសមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព និងថែរក្សាបានសុខសន្តិភាព ព្រមទាំងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ដូចបច្ចុប្បន្ន និងទៅអនាគ។

ចុងក្រោយ ឯកឧត្តម ឃឹង នុភាព ព្រមទាំងក្រុមការងារ បានធ្វើការបង្រៀនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែយល់ច្បាស់ និងចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវផងដែរ។