អាជីវករ ក្នុង ផ្សារ បឹងកុក សំណូមពរ ដល់ អ្នក លក់ដូរ នៅ មុខ ផ្សារ អនុវត្ត តាម ការ រៀបចំ របស់ គណៈ អាជីវករ សូម កុំ ចុះ លក់ដូរ នៅ លេី ផ្លូវថ្នល់

0

កំពង់ចាម : បងប្អូន អាជីវករ ក្នុង ផ្សារ បឹងកុក បាន សំណូមពរ ដល់ អ្នក លក់ដូរ ផ្សេងៗ ជាពិសេស អ្នក លក់ ត្រី បន្លែ សាច់ នៅ មុខ ផ្សារ មេត្តា អនុវត្ត តាម ការ រៀបចំ របស់ គណៈកម្មការ អាជីវករ សូម កុំ ចុះ លក់ដូរ នៅ លេី ផ្លូវថ្នល់ ជៀសវាងបាតុភាពរញ៉េរញ៉ៃ គ្មាន សណ្តាប់ ធ្នាប់ រហូត កក ស្ទះ ចរាចរណ៍ លំបាក ក្នុង ការ ធ្វើ ដំណើរ ទៀត ផង ការ លេីក ឡើង បែប នេះ បន្ទាប់ ពី ក្រុម អ្នក សារព័ត៌មាន ចុះ ផ្តិត យក ទិដ្ឋភាព ជុំវិញ ផ្សារ បឹងកុក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ។

អាជីវករ បាន លេីក ឡើង ទៀត ថា បេី គ្មាន កន្លែង ដាក់ ផ្ញើ ម៉ូតូ ទេ នោះ ក៏ គ្មាន អ្នក មក ផ្សារ ទិញ ឥវ៉ាន់ ដែរ បើ ផ្សារ មួយ ទាំង មូល ពោពេញ ទៅ ដោយ សភាព រញ៉េរញ៉ៃ ពុំ មាន សណ្តាប់ ធ្នាប់ ល្អ នោះ គ្មាន ប្រជាពលរដ្ឋ ណា គេ ចង់ ចូល មក ទិញ ឥវ៉ាន់ យេីង នោះទេ ដូច្នេះ សូម ឱ្យ បងប្អូន ដែល ធ្លាប់ លក់ដូរ នៅ តាម ផ្លូវថ្នល់ មេត្តា ស្តាប់ តាម ការ រៀបចំ របស់ គណៈ អាជីវករ សូម ឡើង មក លក់ នៅ ក្នុង ផ្សារផង ទៅ ព្រោះ បងប្អូន សុទ្ធសឹងតែ មាន តូប លក់ ដូរ ក្នុង ផ្សារ ហើយ កុំ ដាក់ អារម្មណ៍ ថា នៅ តាម ផ្លូវ ទេីប លក់ ដាច់ អី លក់ ក្នុង ផ្សារ ក៏ លក់ ដាច់ ដូច តែ គ្នា ទេ ហើយ មាន សុវត្ថិភាព ទៀត ផង ។

បើ តាម លោក ស្រី ឡុង ឆៃ អ៉ី ប្រធាន គណៈ អាជីវករ ផ្សារ បឹងកុក បានឱ្យដឹងថា ផ្សារ បឹងកុក មាន អ្នក លក់ដូរ ចំនួន ២វេន គឺ អ្នក លក់ ពេល យប់ និង លក់ ពេល ព្រឹក ខណៈ អ្នក លក់ ពេល យប់ ភាគ ច្រើន លក់ បោះដុំ ត្រី បន្លែ សាច់ ជូន អាជីវករ នៅ តាម បណ្ដា ស្រុក នានា ចាប់ពី ម៉ោង ១២យប់ ដល់ ម៉ោង ៦ ព្រឹក ហើយ រហូត ដល់ ម៉ោង ៦,៣០នាទី ព្រឹក ទេីប គណៈ អាជីវករ រៀបចំ អ្នក លក់ វេន យប់ ឱ្យ ឡើង លក់ នៅ ខាង លើ ពោល គឺ មិន មែន ដេញ អ្នក លក់ កញ្ច្រែង ល្អី មិន ឱ្យ លក់ ទេ ហើយ អ្នក លក់ កញ្ច្រែង ល្អី ក៏ យើង រៀបចំ ឱ្យ មាន កន្លែង សម្រាប់ លក់ រហូត ដល់ ៧២កន្លែង ឯណោះ ប៉ុន្តែ កន្លង មក ការ រៀបចំ នេះ ហាក់ ដូច ជា មិន បាន ផល សោះ ដោយ អ្នក លក់ មួយ ចំនួន ចេះ តែ លួច រំកិល ចុះ ទៅ ខាង ក្រោម វិញ បង្ក ឱ្យ មាន ផល លំបាក ការ កកស្ទះ នៅ តាម ផ្លូវ ។

លោក ស្រី ប្រធាន គណៈ អាជីវករ បាន បញ្ជាក់ ថា កន្លង មក យើង បាន យក កន្លែង ផ្ញើ ម៉ូតូ ចាស់ នៅ ខាង លើ រៀបចំ ជា កន្លែង សម្រាប់ លក់ ដូរ ជូន បងប្អូន អាជីវករ ជៀសវាង ការ លក់ដូរ អាណាធិបតេយ្យ នៅ តាម ដង ផ្លូវ ។ ដោយ មាន ការ ឯកភាព ពី អាជ្ញាធរ ក្រុងកំពង់ចាម និង ការ គាំទ្រ ពី បងប្អូន អាជីវករ ចំនួន ៤២៣នាក់ គណៈ អាជីវករ យើង ក៏ បាន រៀបចំ សណ្តាប់ ធ្នាប់ ឱ្យ មាន ផ្លូវ ធំទូលាយ ឡេីងវិញ ដោយ បាន ដាក់ ម៉ូតូ ជា រនាំង ការពារ កុំ ឱ្យ មាន ការ លួច រំកិល ចុះ ក្រោម បន្ត ទៀត ព្រោះ បើ ដាក់ ដែក ជា រនាំង មេីល ទៅ វា ដូចជា អាក្រក់ ពេក ។ នេះ មិន មែន ជា ការ បំពាន ដោយ យក ផ្លូវថ្នល់ ធ្វើ អាជីវកម្ម នោះ ទេ គឺ ជា ដំណោះស្រាយ រួម សម្រាប់ បងប្អូន អាជីវករ ទាំងអស់ ក៏ដូចជា អ្នក ធ្វើ ដំណើរ ផងដែរ ៕