បន្ទាយមានជ័យ៖ ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ត្រូវបានប្រធានគណះបក្សក្រុងប៉ោយប៉ែតលោក គាត ហ៊ុលនិងថ្នាក់ដឹកនាំមន្ត្រីគណះបក្សក្រុងប្រគេនទ័យ្យទានននិងទៀនវស្សាសម្រាប់២៣វត្តនៅទូទាំងក្រុងកាលពីថ្ងៃទី ២០ កក្ដដា ២០២៣នាវត្តនិមិត្តសុធីរាមកូនដំរី ។ការប្រគេននេះដែរស្របពេលនៃពិធីបុណ្យចូលព្រះវស្សានាឆ្នាំ ២០២៣ ដែលជាបុណ្យប្រពៃណីខ្មែរដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជឿជាក់លើព្រះពុទ្ធសាសនា។
ក៍មានវត្តឯកឧត្តមសេនីយ៍ ជួន សុវណ្ណអនុប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារ ចុះជួយក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាខេត្ត ចៅសង្កាត់ទាំ៥មន្ត្រីអាជីវករចូលរួម។
កម្មវិធីក៏បានរៀបចំតាមបែបព្រះពុទ្ធសាសនាព្រមទាំង ប្រគេននៅទៀនវស្សា សំពត់ងូតទឹកភ្លៀង គ្រឿងបរិក្ខារបច្ច័យបួនអនុមោទនាគាថា ទេយ្យវត្ថុទាំងអស់ដែលបានយកមកប្រគេន ដល់ព្រះសង្ឃនៅពេលនេះ ក្នុង១វត្តទទួលបានអង្គរ មី ទឹកសុទ្ធ ភេសជ្ជៈ ស្លាដក់ ម៉ាស៊ូត១ពីដុង
និងថវិកា ៣០ មុឺនរៀ។
ព្រះសមណៈភិរ័ត្ន ប៉ោ សុខឿនព្រះវិន័យធម៌អនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូជាអធិការវត្ត ព្រះអង្គបានមានសង្ឃដីកាសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះឯកឧត្តមលោកជំទាវអស់លោកលោកស្រី ដែលចូលរួមនូវរួមក្នុងការផ្គតផ្គង់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសរយៈការជាង ៣ខែនិងសូមប្រគេនពរជូនដល់ឯកឧត្តមលោកជំទាវអស់លោកលោកស្រី ជួបតែក្តីសុខ ចម្រេីន ឈ្នះអស់មាសត្រូវ សំណាងល្អ សុខភាពល្អ។
បន្ទាប់ពីប្រគេនទេយ្យវត្ថុ ទានវស្សារួចមកឯកឧត្តម លោក លោកស្រីបានអញ្ជើញចុះពិនិត្យ
សាលាធម្មសភាមួយខ្នងដែលកំពុងសាងសង់ជាបណ្ដើរបណ្តោយ ៣៦ទទឹង ២៣ម៉ែត្រក៏សាងបាន ៦០ភាគរយ
ហើយក្នុងនាមព្រះគ្រូចៅអធិការវត្តមុតមាំថា ឯកឧត្តមលោកជំទាវអស់លោកលោកស្រី អាជីវករ ប្រជាពុទ្ធបរិស័ទទាំងអស់ និងបន្តជួយកសាងនូវសាលាធម្មសភាមួយខ្នងនេះឲ្យបានរួចរាល់ជាស្ថាពរ។ក្នុងឱកាសនេះផងដែរលោកតាំង គឹមរឹទ្ធ ក្រុមប្រឹក្សាក្រុងបានឧបត្ថម្ភជាស៊ីម៉ង់ចំនួន ២០តោនផងដែរ៕ដោយ៖ឃិន គន្ធា