ឯកឧត្ដម ជា ចាន់តូ ប្រាប់ អាជីវករក្នុងផ្សារស្ទឹងសែន ពី របៀប គូស សន្លឹក ឆ្នោត ឱ្យ បាន ត្រឹមត្រូវ និងរក្សា គោលជំហរ អ្នក គាំទ្រ គណបក្ស ប្រជាជន កកម្ពុជា១នាក់ រាប់ ជា សន្លឹក ឆ្នោត បាន ការ ១សន្លឹក

0

(កំពង់ធំ)÷ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ  អមដំណើរដោយឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បាន ពន្យល់ ប្រាប់ បងប្អូន អាជីវករ ពី របៀប គូស សន្លឹក ឆ្នោត ឱ្យ បាន ត្រឹមត្រូវ ដោយ មាន ការ ប្រុងប្រយ័ត្ន បេី មាន ការ ខូចខាតត្រូវ សុំ ផ្លាស់ប្ដូរ យក សន្លឹក ឆ្នោត ថ្មី ភ្លាមៗ គឺ ត្រូវ គូស ឱ្យ ចំ ក្នុង ប្រអប់ បួន ជ្រុង ធ្វើ យ៉ាងណា កុំ ឱ្យ គូស លយ ចេញ ក្រៅ ពោលគឺ ត្រូវ រក្សា គោលជំហរ អ្នក គាំទ្រ គណបក្ស ប្រជាជន ម្នាក់ រាប់ ជា សន្លឹក ឆ្នោត បាន កាការ១សន្លឹក។

ការ ថ្លែង បែប នេះ ក្នុង ឱកាស ឯកឧត្តម ជា ចាន់តូ ចុះ សួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន អាជីវករក្នុងផ្សារស្ទឹងសែន ស្ថិតនៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ ។

ឯកឧត្តមជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ  ថ្លែងអំណរគុណ ចំពោះ បងប្អូន អាជីវករ និងប្រជាពលរដ្ឋ ទាំងអស់ តែងតែផ្តល់យុត្តិធម៌ និង បាន គាំទ្រជឿជាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ព្រមទាំង បាន ប្តេជ្ញា ចូលរួមបោះឆ្នោត ជ្រេីសតាំង តំណាង រាស្ត្រ អាណត្តិ ទី ៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ។ ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត សម្រាប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម ជា ចាន់តូ នានលើកទឹកចិត្តដល់សមាជិកសមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព ព្រមទាំងមានការអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្តទៅទៀត។