(កំពង់ធំ)៖ អាចារ្យវត្ត គណៈកម្មការវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្ត ដាក់ចម្ងល់ ហេតុអ្វីបានជា អាជ្ញាធរស្រុកសន្ទុក និងអនុគណស្រុកសន្ទុក មកប្រកាស តែងតាំង ចៅអធិការវត្តថ្មី អាចារ្យវត្តថ្មី និងគណៈកម្មការវត្តថ្មីទាំងអស់ ដោយគ្មានសេចក្តីជូនដំណឹង លិខិតស្នាមអ្វីសោះ ជាពិសេសមិនបានជូនដំណឹងអ្វីឡើយ ។
ហេតុការណ៍នេះថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នៅក្នុងបរិវេណវត្តជិនិតារាម ស្ថិតនៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុកខេត្តកំពង់ធំ។
ប្រជាពលរដ្ឋក៏ដូចជា អាចារ្យវត្ត គណៈកម្មការវត្ត បានឱ្យដឹងថា មូលហេតុដែលពួកគាត់មិនគាំទ្រការប្រកាសព្រះចៅអធិការថ្មី អាចារ្យវត្តថ្មី គណៈកម្មការថ្មី បែបនេះឡើយ ។ ដោយពួកគាត់គិតថា ព្រះចៅអធិការចាស់ ព្រះនាម ព្រះគតិមុនីវង្សា ស៊ិន សោភ័ណ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះបារមីធម្មបាល, ព្រះបាឡាត់គណខេត្ត ជាព្រះគ្រូចៅអធិការវត្តជិនិតារាម បាននិមន្តទៅកាន់សហរដ្ឋអាមេរិកដើម្បីបញ្ចុះខណ្ឌសីមានៅវត្ត ព្រះគ្រូក៏បានជូនដំណឹងដល់ថ្នាក់អាជ្ញាធរ ព្រះគុណខេត្ត ហើយបានតែងតាំងព្រះចៅអធិការវត្តស្ដីទីជំនួសផងដែរ។
ពួកគាត់បានបន្តទៀតថា ក្រោយពីអង្គប្រជុំនេះ ពួកគាត់មិនហ៊ានតឡើយ មករៀបចំកន្លែង ទីតាំងប្រកាស ពួកគាត់មិនដឹងអ្វីសោះ។ ចំណែកព្រះចៅអធិការចាស់ ពុំដែលមានកំហុសខុសឆ្គងអ្វីបន្តិចសោះ។ ចំណែកភិក្ខុទាំងអស់ឱ្យចេញពីវត្តខាងលើនេះឲ្យអស់ តើព្រះសង្ឃគង់នៅទីនេះមានកំហុសអ្វីខ្លះ រកឃើញថាមានកំហុសអ្វីដែរ។
បើគាត់ក៏បានបន្ថែមទៀតថា តាំងពីព្រះគ្រូចៅអធិការបានគង់វត្តនេះតាំងពីព្រះវិហារមានតែសសរ រហូតមកដល់បច្ចុប្បន្ននេះជិត៤០ឆ្នាំហើយ ក្នុងវត្តមានការរីកដុសដាល អភិវឌ្ឍ កែច្នៃកសាងព្រះវិហារ ជាពិសេសនោះក៏មានពុទ្ធបរិស័ទជិតឆ្ងាយ តែងតែគោរព ស្រឡាញ់ព្រះចៅអធិការវត្ត និងព្រះសង្ឃគង់នៅទីនោះផងដែរ។
លោកតាអាចារ្យ គណៈកម្មការវត្តបានឱ្យដឹងដែរថា ហេតុអ្វីបានជាការប្រកាស នរាករណ៍ ចៅអធិការវត្តជិនិតារាម ដោយព្រះចៅអធិការនិមន្តទៅ បញ្ចុះខណ្ឌសីមានៅសហរដ្ឋអាមេរិក មិនទាន់មកដល់វត្តផង។ រួមទាំងប្រកាសឱ្យព្រះសង្ឃដែលគង់នៅក្នុងវត្តឆាន់ត្រង់ ហើយរៀបចំអីវ៉ាន់ចេញឱ្យអស់ពីវត្ត ទុកឱ្យគណៈកម្មការ និងអាជ្ញាធរឃុំ ជាអ្នកចាត់ចែងបន្ត។ អ្វីដែរពិសេសនោះ ប្រកាសចៅអធិការថ្មីនេះ មិនបានស្គាល់ព្រះសង្ឃសោះ មិនដឹងមកពីណាវត្តណាដែរ ខ្លាចមកគង់មិនមានការអភិវឌ្ឍ ដូចព្រះចៅអធិការចាស់ មួយណាព្រះចៅអធិការចាស់បានប្រកាសថា ព្រះអង្គមិនសឹកឡើយ ដីការបែបនេះពួកគាត់បានគោរពស្រលាញ់ ។
ប្រជាពលរដ្ឋបានសំណូមពរឱ្យថ្នាក់ដឹកនាំខេត្ត គណៈព្រះសង្ឃ ជាពិសេសសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិនិត្យស្រាវជ្រាវកំហុសព្រះចៅអធិការចាស់ តើមានកំហុសអ្វី ខណៈពេលវត្តកំពុងតែមានភាពរីកចម្រើនឥតឈប់ឈរ។