បែកធ្លាយបញ្ជីឈ្មោះ អ្នកដែលចូលទៅកាប់ទន្ទ្រានយកដីព្រៃសហគមន៍នៅតំបន់ច្រកតោង

0

ខេត្តកំពង់ធំ:  ថ្ងៃទី ៣០ខែកក្កដាឆ្នាំ ២០២៣សកម្មភាពដែលកាប់បំផ្លាញដីព្រៃសហគមន៍ដូនគ្រៃ ច្រកតោ
ស្ថិតនៅក្នុង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ខេត្តកំពង់ធំ នៅតែបន្តកាប់ឆ្កាទន្ទ្រានយកដីរបស់រដ្ឋក្នុងដែនសហគមន៍ដូនគ្រៃយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ ជាដែនរបស់បរិស្ថានជាអ្នកគ្រប់គ្រង សកម្មភាពនេះដោយគ្មានការអើពើពីជំនាញបន្តិចសោះឡើយ មហាជនដាក់ការសង្ស័យថាប្រហែលជា មានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបំផ្លាញដែនជម្រកសត្វគឺជាគម្របព្រៃឡង់ ។
ក្រោមការគ្រប់គ្រងរបស់លោកឈៀង ដែលជាប្រធានស្នាក់ការបរិស្ថានច្រកតោ។
ជនខិលខូចដែរធ្វើសកម្មភាពជារៀងរាល់ថ្ងៃកាប់ទន្ទ្រានយកដីព្រៃសហគមន៍គឺមានឈ្មោះដូចខាងក្រោម។

ទី.១. ឈ្មោះ ធួនតុង ហេង នៅភូមិតាំងក្រសៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ទី.២.ឈ្មោះធួនតុងហៃ រស់នៅភូមិមានរិទ្ធស្រុកសណ្ដាន់ខេត្តកំពង់ធំ។
ទី.៣.ធួនអ័ងនៅភូមិបឹងឃុំមានរិទ្ធស្រុកសណ្ដាន់ខេត្តកំពង់ធំ
ទី.៤.ធួន ថៃ រស់នៅភូមិកាទី ឃុំមានរិទ្ធស្រុកសណ្ដាន់ខេត្តកំពង់ធំ។
ប្រធានសហគមន៍ដូនគ្រៃ ដែលគ្រប់គ្រងនៅទីនោះមានឈ្មោះចឹង ហេង។

អ្នកឃ្លាំមើលបទល្មើសព្រៃឈើ និងមហាជនសូមសំណូមពរទៅឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាចាត់វិធានការក្រុម ឧក្រិដ្ឋជនដែលបំផ្លាញព្រៃសហគមន៍ជាប់នឹងព្រៃឡង់នេះផងទាន៕