ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុង​ពុទ្ធមណ្ឌលវត្តចំនួន២៥ នៅ​ខេត្តត្បូងឃ្មុំ

0

ត្បូងឃ្មុំ:​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងលោកជំទាវ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកជំទាវ រួមជាមួយញាតិមិត្តបងប្អូន​ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣​ បានអញ្ជើញប្រគេនទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌល ចំនួន២៥វត្ត ក្នុងក្រុង-ស្រុកទាំង៧ នៅខេត្តត្បូងឃ្មុំ ដើម្បីត្រៀមបំរុង ចង្ហាន់ ទៀន-ប្រេងវស្សា សម្រាប់ព្រះសង្ឃ ដូនជី ប្រតិបត្តិធម៌ និងសមាទានសីល៍តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា។

ក្នុងឳកាសដ៏ថ្លៃថ្លានោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការប្រគេនដល់វត្តទាំង២៥ ក្នុងមួយវត្ត​ទៀនព្រះវស្សា​១គូ សាដក​១ ទឹកសុទ្ធ​៥កេះ មី៤កេះ ទឹកក្រូច​៣កេះ អង្ករ​១០០kg អំបិល​៥kg​ ប៊ីចេង​៥kg ស្ករស១០kg តែ​៣kg ភេសជ្ជៈបាកាស​១កេះ ត្រីខ​១កេះ ទឹកដោះគោខាប់​កន្លះកេះ​ ប្រេងឆា​១កេះ ទឹកសុីអុីវ​២យួរ ទឹកត្រី​២យួរ ផ្ផ្លែឈេី១កន្រ្តក និងបច្ច័យ ព្រមទាំងចែកសារ៉ុង និងថវិកា ដល់លោកតាលោកយាយ ដែលអញ្ជើញចូលរួមផងដែរ។

ចំពោះការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃនាឱកាសនេះ ដើម្បីយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

សូមជម្រាបថា: រដូវកាលចូលព្រះវស្សាមានរយៈពេល៣ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។

សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ។

បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធីបុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព៕