ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្លែងអំណរគុណដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះមូលដ្ឋានឃុំ.ភូមិ ដើម្បីថ្លែង អំណរគុណដល់សមាជិកសមាជិកាគណបក្ស និងប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឱ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយស្ទោង បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍ ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងទៅថ្មីៗនេះ ដែលមានប្រជាពលរដ្ឋ និងសមាជិក សមាជិកា គណបក្សបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំយ៉ាង ច្រើនកុះករ។

ឯកឧត្តមសោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះក្រុមការងារចុះ មូល ដ្ឋានឃុំ.ភូមិ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ដែលបានខិតខំប្រឹងប្រែងគ្រប់ បែបយ៉ាងទាំងម្លាំងកាយ ទាំងកម្លាំងចិត្ត ព្រម ទាំងបានចំណាយសម្ភារៈ និងថវិកាផ្ទាល់ខ្លួន ចូលរួម ចិញ្ចឹមចលនានៅក្នុងមូលដ្ឋាននាពេលកន្លងមក និងបម្រើឲ្យសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត នាពេលកន្លងទៅឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្ដម សោម ស៊ុន បានសូមគោរពថ្លែង អំណរគុណចំពោះសមាជិក សមាជិកាគណ បក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងឆ្នាំ ២០២៣ នេះ ។ នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង រួមជាមួយក្រុមការងារថ្នាក់ភូមិទាំង ១៥ភូមិ បានឧបត្ថម្ភថវិកា ចំនួន 8 លានរៀល បន្ថែមទៀត ជូនដល់ប្រធានសាខា បក្សភូមិទាំង 15 ភូមិ ក្នុងការរៀបចំអាហារសាមគ្គីនៅតាមភូមិនីមួយៗ ដេីម្បីអបអរសាទរនូវជ័យជំនះដ៏ត្រចះត្រចង់នេះ និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ នេះ និងនៅអាណត្តិបន្តបន្ទាប់ទៀត ។