ថ្នាំញៀននិងកញ្ឆាក្រៀមដែលប្រមូលបានរឹបអូលបាន ត្រូវបានដុតបំផ្លាញចោលនៅក្នុងបរិវេនសាកលវិទ្យាល័យមានជ័យ

0

បន្ទាយមានជ័យ៖ ថ្នាំញៀនម្សៅក្រាមសថ្លា(ICE) ៣០៨៧.២៣ក្រាម ថ្នាំគ្រាប់ (WY)៣១៦.06ក្រាមនឹង១២០៧គ្រាប់ថ្នាំញៀនប្រភេទចំរុះ(ថ្នាំគ្រវី)៣៣៧.៨ក្រាម កញ្ឆាក្រៀម ៥.៨៦ក្រាម  ត្រូវបានយកមកដុតបំផ្លាញចោលនៅក្នុងបរិវេនសាកលវិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រព្រឹត្តទៅ

ក្រោមប្រធានបទ”អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ”។

លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យបានអានរបាយការណ៍សង្ខេបថា ថ្ងៃនេះមានក្នុង៣ខេត្ត ១ខេត្តបន្ទាយមានយ័យ ២ឧត្តមានជ័យ ៣នឹងប៉ៃលិន បានចូលរួមធ្វើពិធីប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះបានដុតបំផ្លាញចោលនូវគ្រឿងញៀនយ៉ាងច្រើនមុខ ក្នុងបរិវេនសាលកវិទ្យាល័យជាតិមានជ័យ ។
លោក កើត វណ្ណារ៉េតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា កន្លងមកខេត្តបន្ទាយមានជ័យរឹបអូសថ្នាំញៀនបាន១/ម្សៅក្រាមសថ្លា(ICE) =៣០៨៧.២៣ក្រាម-ថ្នាំគ្រាប់ (WY)=៣១៦.06ក្រាមនឹង១២០៧គ្រាប់២/ថ្នាំញៀនប្រភេទចំរុះ(ថ្នាំគ្រវី)= ៣៣៧.៨ក្រាម៣/កញ្ឆាក្រៀម =៥.៨៦ក្រាមយកមកដុតកំទេចចោលថ្ងៃនេះ។

ឯកឧត្ដម អ៊ុំ រាត្រីបានមានប្រសាសន៍ថាការដុតបំផ្លាញថ្នាំញៀនដែលកំលាំងជំនាញចាប់បានកន្លងមកនោះក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់ឲ្យកាន់តែសុីជំរៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជនឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នងការរៀបចំគោលនយោបាយផែនការយុទ្ធសាស្រ្ត ផែនការរាល់សកម្មភាពនិងវិធានការផ្សេងៗទៀតពាក់ព័ន្ធនិងការងាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន។
ឯកឧត្ដមនអ៊ុំ រាត្រីបានញ្ជាក់ឲ្យដឹងទៀតថាគ្រឿងញៀនជាថ្នាំម្យ៉ាងបើជនណាដែលបានជក់គ្រឿងញៀននេះហើយនោះ ត្រូវជួបនិងវិបតិ្តយ៉ាងធំ ដូចជាការបាត់បង់ថវិការ ខូចសុខភាព ព្រាត់ប្រាស់មិត្តភ័ក្តម្តាយឪពុក ខូចសុខភាពនិងរាងកាយ ខូចសរសៃប្រាសាទ បាត់ការចងចាំ គេចសាលា ប្រើអំពើហឹង្សាក្នុងគ្រួសារ និងមិតភ័ក្ត នៅទីបញ្ចប់គឺឆ្លងជម្ងឺគ្រប់មុខស្លាប់ ដោយមិនអាចគេចបានឡើយ ។

ឯកឧត្ដម អ៊ុំ រាត្រីបានមានប្រសាសន៍បន្តទៀតថា៖គ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះត្រូវបានមកពីឧក្រិដ្ឋជនយកមកធ្វើអាជីវកម្មដើម្បីស្វែងរកប្រាក់ចំណូលរបស់ពួកគេដោយបានអូសទាញស្មារតីមនុស្សអូសទាញជនស្លូតត្រង់ជាពិសេសក្នុងស្រទាប់យុវវ័យឲ្យហ៊ានសាកល្បងឲ្យហ៊ានប្រព្រឹត្តដោយចាប់ផ្ដើមដំបូងពីការប្រើប្រាស់រហូតឈានទៅដល់ការប្រព្រឹត្តអំពើនៃការចាក់ចែងការរក្សាទុកការដឹកជញ្ជូននិងការជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀនដែលជាប្រភពនៃការឈានទៅប្រព្រឹត្តបទល្មើសមជ្ឈឹមផ្សេងៗទៀតដូចជាឃាតកម្មចាប់ចង្រិតរំលោភ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិក្រុមបងតូចបងធំឈានទៅដល់អំពើហឹង្សាក្នុងគ្រួសារជាដើមដែលបង្កនូវអសន្តិសុខធ្ងន់ធ្ងរជាច្រើនដល់សង្គមជាតិទៀតផង។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ទាំងអស់សូមចូលរួមនិងជាសឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញអ្នកបំផ្លាញគ្រួសារអ្នកបំផ្លាញសង្គមជាតិទាំងមូលជនណាដែលមានបំណងរកស៊ីគ្រឿងញៀនសូមបញ្ឈប់ជាបន្ទាន់នៅសកម្មភាពខុសច្បាប់ បើអ្នកនៅតែប្រព្រឹត្តអ្នកពិតជាមិនអាចរួចពីសំណាញ់ច្បាប់បានឡើយ។
គូររំលឹកផងដែរថាគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវដុតបំផ្លាញក្នុងពេលនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងសហការរួមគ្នារបស់កម្លាំងសមត្ថកិច្ចនិងស្ថាប័នអនុវត្តច្បាប់ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំសហការគ្នាពុះពារយ៉ាងសកម្មនិងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងនេះនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់រហូតទទួលបានលទ្ធផលល្អប្រសើរនិងមានការគាំទ្រពីមជ្ឈដ្ឋានដែលជាការចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ឃិន គន្ធា