គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១២គ្រួសារបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហកម្ពុជាខេត្តសៀមរាប និង អនុសាខាស្រុកជីក្រែង

0

សៀមរាប៖ រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាបនិងអនុសាខាស្រុកជីក្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ចំនួន១២គ្រួសារ(ឃុំពង្រក្រោម៩គ្រួសាររលំ១ខ្នងផ្ទះ របើក៨ខ្នងផ្ទះ ឃុំជីក្រែង ២គ្រួសារ រលំ២ខ្នងផ្ទះ ឃុំខ្វាវ១គ្រួសារ រងគ្រោះដោយរន្ទះបាញ់)។
មានប្រសាសន៍នាឱកាសនោះ លោកនាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ មានប្រសាសន៍នាឱកាសនេះ លោកនាយកសាខាណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលភ្លៀងមានខ្យល់ខ្លាំង រន្ទះ ដែលអាចបង្កជាហានីភ័យដល់មនុស្សគ្រប់រូប ដោយរដូវនេះជារដូវភ្លៀងគ្រួសារទាំងអស់ត្រូវប្រុងប្រយ័ត្នកុមារតូចៗ ការពារដេកក្នុងមុងគ្រប់ពេលដើម្បីកុំឲ្យមូសខ្លាខាំ ដែលបណ្តាលឲ្យកើតមានជំងឺគ្រុនឈាម បើមានក្តៅខ្លួនឆាប់ បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតភូមិរបស់យើងភ្លាម។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គគ្រ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គក្រ អំបិល១គក្រ និង(ថវិកា១៥ម៉ឺនរៀល និងសង្ក័សី១៦សន្លឹក)សម្រាប់គ្រួសាររលំទាំងស្រុង (ថវិកា១០ម៉ឺនរៀល និងសង្ក័សី១០សន្លឹក)សម្រាប់គ្រួសាររបើកដំបូលធ្ងន់ធ្ងរ៕