ឯកឧត្ដម អ៊ុំ រាត្រី បង្ហាញពីស្ថានភាពទូទៅនិងសក្តានុពលរបស់ខេត្តបន្ទាយមានជ័យក្នុងវេទិកាអភិបាលខេត្តមហាអនុតំបន់មេគង្គ(GMS)នៅទីក្រុងគួនមីញ ខេត្តយូណាន

0

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើបទបង្ហាញអំពីស្ថានភាពទូទៅ និងសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ក្នុងវេទិកាអភិបាលខេត្តខ្សែក្រវ៉ាត់សេដ្ឋកិច្ចប្រចាំមហាអនុតំបន់មេគង្គ(Greater Mekong Subregion : GMS)នៅទីក្រុងគុនមីញ ខេត្តយូណាន សាធារណ:រដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២៣ ។

ឯកឧត្ដម អ៊ុំ រាត្រី បានបញ្ជាក់ថា : “គោលបំណងនៃបទបង្ហាញពីខ្លឹមសារស្មារតីនោះគឺដើម្បីទាក់ទាញអ្នកវិនិយោគិនចិន មកចូលរួមវិនិយោគនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យ “។

សូមរំលឹកថា លោកអភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំប្រតិភូដែលមានប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត សមាគមសហគ្រិនវ័យក្មេងខេត្តទៅធ្វើទស្សនកិច្ចផ្លូវការរយៈពេល ០៥ថ្ងៃ(ថ្ងៃទី១៦-១៩ខែសីហាឆ្នាំ២០២៣) នៅទីក្រុងគុនមីញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិននិងចូលរួមវេទិកាអភិបាលខេត្តខ្សែក្រវ៉ាត់សេដ្ឋកិច្ចប្រចាំមហាអនុតំបន់មេគង្គ(Greater Mekong Subregion : GMS) -2023 ដែលជាសហប្រតិបត្តិការនៃបហរជជាតិ៦ មានចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជានិងវៀតណាមតាំងពីកម្មវិធីនេះបង្កើតពីឆ្នាំ១៩៩២ មកនិងមានការផ្តួចផ្តើមនិងឧបត្ថម្ភ ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងគាំទ្រដោយរដ្ឋាភិបាលនៃប្រទេស៦ដូចខាងលើ ។

ប្រតិភូខេត្តបន្ទាយមានជ័យ ចូលរួមពិពណ៌ដៃគូយុទ្ធសាស្រ្តចិន-អាស៊ីអាគ្នេយ៍ លើកទី៧ និងភាពត្រឹមត្រូវនៃការនាំចេញ នាំចូលរបស់ទីក្រុងគុនមីញ ប្រទេសចិន លើកទី២៧ ព្រមទាំងទស្សនកិច្ចនៅភញមិវប្បធម៎និងកន្លែងមួយចំនួននៅទីក្រុងគុនមីញ ខេត្តយូណាន សាធារណ:រដ្ឋប្រជាមានិតចិនផងដែរ ។

សូមបញ្ជាក់ដែរថា ភូមិសាស្ត្រខេត្តបន្ទាយមានជ័យមិនជាប់នឹងដងទន្លេមេគង្គទេ ។ប៉ុន្តែជាខេត្តមួយនៃប្រទេសកម្ពុជាដែលជាប្រទេសស្ថិតនៅជាប់ដងទន្លេមេគង្គនៃមហាអនុតំបន់ទន្លេមេគង្គ(GMS) ។និងជាពិសេសខេត្តបន្ទាយមានជ័យជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តយូណានដូចដែលបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាលើកទី១ ចុះថ្ងៃទី៦ខែធ្នូឆ្នាំ២០១២ និងលើកទី២ នៅឆ្នាំ២០១៨ ។

ក្នុងនោះខេត្តយូណាន បានផ្តល់ជំនួយលើការផ្តល់អាហារូបករណ៍ដល់និស្សិតរាល់ឆ្នាំ ,ជួយសាងសង់អគារសាលារៀន ,ផ្តល់សម្ភារ: ឧបករណ៍សុខាភិបាល,ផ្តល់ជំនួយលើវិទ្យាស្ថានគំរូមិត្តភាពបច្ចេកទេសវិទ្យាសាស្ត្រកសិកម្មបន្ទាយមានជ័យ-យូណាននៅស្រុកម៉ាឡៃ,ជួយមន្ទីរពិសោធន៍ដីនិងក្សេតសាស្ត្រនៅសាកលវិទ្យាល័យមានជ័យ…..៕ដោយ៖ឃិន គន្ធា