អូប័រពេទ្យក្រុមហ៊ុន GTVCអ្នកឧកញ៉ា ទៀ វិចិត្រដឹកបញ្ជួនបុរសម្នាក់មានជំងឺ ឈឺធ្ងន់ធ្ងររស់ នៅក្រុងកោះរ៉ុងមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីសង្គ្រោះបន្ទាន់

0

ក្រុងកោះរ៉ុង៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុបានបញ្ជាក់ថា នៅយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានអាការៈឈឺធ្ងន់ធ្ងរ យក មក ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ម៉ែន ភៀន អាយុ ៣៦ឆ្នាំ រស់នៅភូមិ កោះ រ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។បុរសខាងលើ ត្រូវបានក្រុមការងារ របស់ អ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹង បន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្ត ព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា ដោយក្តីអាណិត ចំពោះអ្នកជំងឺខាងលើ និងក្រុមគ្រួសាររបស់គាត់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះ អ្នកឧកញ៉ា នឹងចាត់បញ្ជូនក្រុមការងារនាំយកថវិកា ចំនួន ៣លាន រៀល  របស់អ្នកឧកញ៉ា ទៅជូនបុរសជាអ្នកជំងឺខាងលើ និងក្រុមគ្រួសារ សំរាប់ព្យាបាលជំងឹ និងដោះស្រាយ ជីវភាពបន្ត៕

នាគសមុទ្រ