លោកអភិបាលស្រុកតាំងគោក បើកការដ្ឋានផ្លូវបេតុងប្រវែង៣៤៧ម៉ែត្រ និងជួសជុលផ្លូវលំប្រវែង១៧៣៤ម៉ែត្រនៅឃុំជ្រលង ស្រុកតាំងគោក

0

(កំពង់ធំ) ៖ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣៤៧ម៉ែត្រ ទទឹង៥ម៉ែត្រ ស្លាកសញ្ញា១ផ្ទាំង និងជួសជុលផ្លូវក្រាលគ្រួសក្រហមអស់ទឹកប្រាក់ ៣២៨,៩០០,០០០រៀល ថវិកាមូលនិធិឃុំឆ្នាំ២០២៣ ស្ថិតនៅឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ពិធីនេះមានការអញ្ជើញចូលរួមប្រជាពលរដ្ឋជាង៣៥៤នាក់។

លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ព្រោះការបោះឆ្នោតជាមូលដ្ឋាននៃប្រជាធិបតេយ្យ និងជាកាតព្វកិច្ចជាពលរដ្ឋល្អម្នាក់ក្នុងសង្គមដែលបានជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ លោកអភិបាលស្រុកតាំងគោក ក៏បានលើកឡើងពីសមិទ្ធផលនេះជាប្រវត្តិសាស្រ្តសម្រាប់ទីនេះដែលយើងទទួលបាន ជាក់ស្តែងផ្លូវបេតុងមួយខ្សែរនេះដែលបានប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៣ តាមរយៈការផ្តល់ជូនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តបតាមសំណូមពររបស់ប្រជាពលរដ្ឋ។សមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ។

លោក​ ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ផ្លូវ​បន្ទាប់​ពី​ការ​សាងសង់​ហើយ​ត្រូវ​ធ្វើ​របង​ ទោះបីជា​ថ្មឬ​របង​ធ្វើ​ពី​ឈេី​ក្តី ត្រូវ​មាន​គម្លាត​ពី​សាច់​បេតុង​ ដែល​ប្រធាន​ការិយាល័យ​រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល និង​ប្រធានការិយាល័យ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍សហគមន៍ ជាមួយលោក​មេឃុំ​សហការ​គ្នា​កំណត់​គម្លាត​ពី​ផ្លូវ​បេតុង​មក​ ក្នុង​គោលបំណង​ដេដេីម្បីឱ្យបង​ប្អូន​ធ្វើ​របងមាន÷ ១.​ឱ្យរត់​ត្រង់​ជួរ​គម្លាត​ ដេីម្បី​មាន​សោភ័ណ្ឌភាព​ល្អ
។ ២.​ ​សម្រាប់​អភិវឌ្ឍន៍​ធ្វេី​លូ​រំដោះ​ទឹក​នៅ​ពេល​ក្រោយ​។ ៣.​ ដេីម្បី​សម្រួល​សុវត្ថិភាព​ក្នុងការ​ធ្វេី​ចចរាចរណ។ ៤.​ ក្រោយ​ពី​ធ្វើ​ហេីយ​មាន​ការ​ដាំ​ដេីមឈេី​លម្អ​ដេីមផ្កានៅ​តាម​មុខ​ផ្ផ្ទឱ្យបាន​ព្រមៗគ្នាដេីម្បី​ការ​លេីក​មុខ​មាត់​និងប្រែ​ក្លាយជា​ភូមិ​ស្អាត​បៃតង​។

ជាចុងក្រោយលោកអភិបាលតាំងគោក ក៏បានផ្តាំផ្ញើឱ្យអាជ្ញាធរភូមិឃុំចុះជាប់ជាប្រចាំនៅពេលដែលក្រុមហ៊ុនចុះសាងសង។ ជំរុញឱ្យក្រុមហ៊ុន ដែលទទួកការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។