អាជ្ញាធរស្រុកជីក្រែងដឺកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងដីតំបន់៣ដែលប្រជាពលរដ្ឋបាន ស្នើសុំអាស្រ័យផល

0

ដោយអ៊ុក ផ្លុង
សៀមរាប÷ លោក តាន់ ប៊ុនឆន អភិបាលរង ស្រុកជីក្រែង នៅព្រឹកថ្ងៃសុក្រ ទី ២៥ ខែ សីហា ឆ្នាំ២០២៣ បានដឹកនាំ កម្លាំង ចម្រុះ ចុះ ទៅ ពិនិត្យ មើលទីតាំង ដីតំបន់ ៣ ដែលប្រជាពលរដ្ឋ បានស្នើសុំអាស្រ័យផល ស្ថិត នៅភូមិ ព្រៃប្រស់ ឃុំ សង្វើយ ស្រុក ជីក្រែង ខេត្ត សៀមរាប ដោយមធ្យោបាយ ការណូត ចំនួន ៤ គ្រឿង។ កម្លាំងសហការចូលមាន~ នាយផ្នែករដ្ឋបាលជលផល ដំដែក,នាយ សង្កាត់រដ្ឋបាលជលផលកំពង់ក្ដី,នាយ សង្កាត់រដ្ឋបាលជលផលអន្លង់ សំណរ, ប្រធានមន្ត្រីបរិស្ថាន ស្នាក់ការអន្លង់ សំណរ, ប្រធានកសិកម្មធនធានធម្មជាតិបរិស្ថានស្រុក, កងរាជអាវុធហត្ថ, នគរបាលប៉ុស្តិ៍រដ្ឋបាលសង្វើយ, ក្រុមប្រឹក្សាឃុំសង្វើយ, សមាជិកភូមិព្រៃប្រស់ និងប្រជាពលរដ្ឋម្ចាស់ដីដែលបានស្នើសុំដីតំបន់៣ ដើម្បីអាស្រ័យផល សរុប ១៩នាក់ ស្រី ៥ នាក់។ ពាក់ព័ន្ធ នឹងករណីខាងលើនេះ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា រដ្ឋបាលស្រុកជីក្រែងសូមធ្វើការបដិសេធទាំងស្រុងចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋដែលចង់អាស្រ័យផលនៅលើដីតំបន់ ៣ កុំថាឡើយដីខាងក្រោម ឬដីខាងលើ សូម្បីតែដីកណ្ដាលក៏ដោយ អោយតែដីតំបន់ ៣ គឺរដ្ឋបាលស្រុកជីក្រែងមិនអនុញ្ញាតអោយអាស្រ័យផលជាដាច់ខាត។ ហើយ លោក ក៏បានផ្ដាំផ្ញើទៅ ប្រជាពលរដ្ឋដែល មានគ្រឿងចក្រហាមដាច់ខាត នៅពេលដែលមានគេជួលឱ្យទៅឈូសឆាយដីព្រៃរដ្ឋ ឬ ក៏ទៅឈូសឆាយយកខ្លួនឯង បើមានករណីនេះកើតឡើងអាជ្ញាធរស្រុកជីក្រែងនឹង រឹបអូសគ្រឿងចក្រ ដែលជាវត្ថុតាងជាក់ស្ដែងមកធ្វើជាសម្បត្តិរដ្ឋ ហើយម្ចាស់គ្រឿងចក្រ ឬ អ្នកជួល នឹងត្រូវកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បី ដាក់ទោសតាមផ្លូវច្បាប់៕