លោក ឈាង ផាន់ណារ៉ា  ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ភ្នំដិន ស្រុកគរីវង់ ខេត្តតាកែវ ថ្លែងអំណរគុណដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

0

ខេត្តតាកែវ : នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំភ្នំដិន បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សឃុំភ្នំដិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឈាង ផាន់ណារ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកគិរីវង់  និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិន និងលោក ងួន ឌីណា អនុប្រធានគណបក្សស្រុកគិរីវង់ ដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារចុះជួយឃុំភ្នំដិន លោកប្រធាន អនុប្រធានគណបក្សឃុំ លោកប្រធាន អនុប្រធានសាខាបក្សភូមិទាំង៩ ប្រធានការិយាល័យបោះឆ្នោតទាំង១៤ ភ្នាក់ងារសង្កេតការណ៍គណបក្ស ព្រមទាំងសមាជិក សមាជិកា សរុបចំនួន៣១៥ នាក់។
មានមតិនាឱកាសនោះដែរ លោក ងួន ឌីណា អនុប្រធានគណបក្សស្រុកគិរីវង់ បានកោតសរសេីរដល់ក្រុមការងារចុះជួយឃុំភ្នំដិន ដែលបានខិតខំរួមគ្នាយ៉ាងសស្រាក់សស្រាំធ្វេីឱ្យឃុំភ្នំដិនទទួលបានជោគជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កេីនសម្លេងគាំទ្រចំនួន៧៥១សម្លេង បេីប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០២២។
មានប្រសាសន៍សំណេះសំណាល និងថ្លែងអំណរគុណនាឱកាសនេះដែរ លោក ឈាង ផាន់ណារ៉ា ប្រធានក្រុមការងារចុះជួយឃុំភ្នំដិន បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សខេត្ត ស្រុក ឃុំ សាខាបក្សភូមិ ក្រុមការងារការិយាល័យ ភ្នាក់ងារគណបក្ស សមាជិក សមាជិកាគណបក្សដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ថវិកាផ្ទាល់ខ្លួន ដេីម្បីចូលរួមចំណែកធ្វេីឱ្យគណបក្សទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ និងបានណែនាំដល់ក្រុមការងារចុះជួយឃុំភ្នំដិន ត្រូវបន្តចុះជួបសមាជិក សមាជិកាគណបក្សនៅតាមខ្នងផ្ទះយ៉ាងតិចក្នុងមួយខែម្តងចាប់ពីពេលនេះតទៅ៕