ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបើកកិច្ចប្រជុំដើម្បី ពិនិត្យវឌ្ឍនភាពលើវិស័យសុខាភិបាល

0

ដោយ៖ឃិន គន្ធា

ខេត្តបន្ទាយមានជ័យ៖ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចុះមកខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំដើម្បី ពិនិត្យវឌ្ឍនភាពលើវិស័យសុខាភិបាល ។កិច្ចប្រជុំនេះមានការចូលរួម ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីអមដំណើរ មន្ត្រីសុខាភិបាល ជាច្រើនរយនាក់។

ក្នុងកិច្ចប្រជុំនោះឯកឧត្ដម អ៊ុំរាត្រីបានអានរបាយការណ៍សង្ខេបស្តីពីពីសមិទ្ធិផលលើការងារដែលមន្ទីរសុខាភិបាលខេត្តរួមជាមួយដៃគូរអភិវឌ្ឍន៍ក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនិងធ្វើការផ្សព្វផ្សាយដល់សាធារណៈ ប្រជាជន សហគមន៍ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីផែនការយុទ្ធសាស្រ្តលើវិវ័យសុខាភិបាល ដែលត្រូវយកទៅអនុវត្តដោយឈរលើគោលការណ៍ទទួលខុសត្រូវឲ្យមានប្រសិទ្ធភាព គុណភាព និងសមធម៍ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច សង្គមកិច្ចឲ្យកាន់តែរីកចំរើនទៀតផង។

ក្នុងកិច្ចប្រជុំនោះឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា៖ ការចុះមកខេត្តបន្ទាយមានជ័យនេះ
ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពលើវិស័យសុខាភិបាល រួមទាំងបញ្ហាប្រឈមនានា ដេីម្បីជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះឲ្យកាន់តែធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ជាដើម។
ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ាបានមានប្រសាសន៍បន្តទៀតថា៖ គ្រូពេទ្យនិងវេជ្ជបណ្ឌិតទាំងអស់ក្នុងខេត្តបន្ទាយមានជ័យត្រូវពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គ្រូពេទ្យឲ្យបានល្អខ្ជាប់ខ្ជួន ដើម្បីកែលម្អ ការប្រព្រឹត្តិ ខុស ឆ្គងក្រមសីលធម៌ វិជ្ជាជីវៈ គ្រូពេទ្យ ក្នុងគោលបំណងឲ្យ ពលរដ្ឋ កាន់តែ មាន ទំនុក ចិត្ត ថែមទៀត មក លើសេវាសុខាភិបាល សាធារណៈជាដើម។

ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ាបានធ្វើការដាស់តឿនដល់គ្រូពេទ្យនិងវេជ្ជបណ្ឌិតទាំងអស់ បន្តពង្រឹង ការអនុវត្ត ច្បាប់ឲ្យបានម៉ឺងម៉ាត់ ថែមទៀត ដើម្បី ឲ្យគ្រូពេទ្យ ទាំងអស់ បង្កើន ការយកចិត្តទុកដាក់ ក្នុងការផ្តល់សេវា ជូន ដល់ អ្នកជំងឺ ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ ខ្ពស់ និង ជួយសង្គ្រោះ អ្នកជំងឺ ដោយមិនគិតលុយជាធំការប្រើ ពាក្យសំដី ឲ្យបានសមរម្យ លើអ្នកជំងឺ ជាដើម។

ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ាបានបញ្ជាក់ឲ្យដឹងទៀតថានៅពេលដែល គ្រូពេទ្យ គោរព ក្រមសីលធម៌ ទាំងអស់គ្នា នោះ មិន ត្រឹមតែ ជួយ លើក មុខ មាត់ និង សេចក្ដីថ្លៃថ្នូរ របស់ គ្រូពេទ្យ ប៉ុណ្ណោះ ទេ ថែមទាំង ផ្តល់ សេវា ជូន ដល់ ប្រជាពលរដ្ឋ ប្រកប ដោយ គុណភាព និង មាន ប្រសិទ្ធភាព ផង ដែរ។គ្រូពេទ្យទាំងអស់ត្រូវស្វែងរកអ្នកប្រព្រឹត្តឹខុសឆ្គងត្រូវ  ដាក់ ពិន័យ តាម រដ្ឋបាល ឬបញ្ឈប់ពីការងារ ឬអនុវត្តតាមច្បាប់គ្រប់គ្រងក្រសួងសុខាភិបាល ណែនាំឲ្យគ្រូពេទ្យពង្រឹងការអនុវត្តក្រមក្រមសីលធម៌គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួនជាដើម៕